Trending now

Vietravel Airlines បើកផ្លូវហោះហើរ​ថ្មីរវាង​ ទី​ក្រុង​ហូជីមិញ - Quy Nhon

12:19 | 23/01/2022

នៅថ្ងៃទី ២១ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines បានបើកផ្លូវហោះហើរថ្មីជាផ្លូវការ រវាងទីក្រុងហូជីមិញ - Quy Nhon (SGN - UIH) ទន្ទឹមនឹងនេះ ស្តារឡើងវិញផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Da Nang (SGN - DAD) ។

តើ​ប្រជាពលរដ្ឋវៀតណាម​នៅ​ក្រៅ​ប្រទេស​ត្រូវ​វិល​ត្រឡប់​មកទីក្រុង​ហូជីមិញ​ដើម្បី​ទទួលអំណរ​ពិធីបុណ្យ​តេត​ត្រូវបំពេញបែបបទ​និងលក្ខខ័ណ្ណអ្វីខ្លះនៅព្រលានយន្តហ តើ​ប្រជាពលរដ្ឋវៀតណាម​នៅ​ក្រៅ​ប្រទេស​ត្រូវ​វិល​ត្រឡប់​មកទីក្រុង​ហូជីមិញ​ដើម្បី​ទទួលអំណរ​ពិធីបុណ្យ​តេត​ត្រូវបំពេញបែបបទ​និងលក្ខខ័ណ្ណអ្វីខ្លះនៅព្រលានយន្តហ
បើកដំណើរការវិបផតថលទេសចរណ៍ និងកម្មវិធី បើកដំណើរការវិបផតថលទេសចរណ៍ និងកម្មវិធី "ទេសចរណ៍ Quy Nhon - Binh Dinh"
អគ្គនាយកVietravel Airlines លោក Vu Duc Bien ថ្លែងមតិក្នុងពិធីបើកផ្លូវហោះហើរថ្មីរវាងទីក្រុងហូជីមិញ- Quy Nhon ។
អគ្គនាយកVietravel Airlines លោក Vu Duc Bien ថ្លែងមតិក្នុងពិធីបើកផ្លូវហោះហើរថ្មីរវាងទីក្រុងហូជីមិញ- Quy Nhon ។

នេះគឺជារបត់ដ៏សំខាន់មួយ ដែលបានគូសសញ្ញាការចាប់ផ្តើមឡើងវិញរបស់ក្រុមហ៊ុន បន្ទាប់ពីរយៈពេលយ៉ាងយូរ ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។ ថ្លែងមតិក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុង Qui Nhon បានវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខ របស់ក្រុមហ៊ុនអាកាសចរណ៍-ទេសចរណ៍នានា ជាពិសេសគឺ Vietravel Airlines ក្នុងការតភ្ជាប់គោលដៅទេសចរណ៍ដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងបណ្តាទីក្រុងសេដ្ឋកិច្ចឈានមុខគេនៅទូទាំងប្រទេស។ អគ្គនាយកក្រុមហ៊ុន Vietravel Airlines លោក Vu Duc Bien បានសង្កត់ធ្ងន់ថា ជាមួយនឹងសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលគុណភាពសេវាកម្ម Vietravel Airlines បានត្រៀមខ្លួនជាស្រេច ដើម្បីឈានចូលដំណាក់កាលធម្មតាថ្មី ក្នុងការដណ្តើមយកទីផ្សារអាកាសចរណ៍វៀតណាម និងក្នុងតំបន់។

ក្នុងដំណាក់កាលធម្មតាថ្មី Vietravel Airlines នឹងរក្សាផ្លូវហោះហើរទាំងនេះ ដោយមានជើងហោះហើរចំនួន ១ ជើងក្នុងមួយថ្ងៃ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu