យុគសម័យ - ដោយប្រធានបទ “និទាឃរដូវប្រកបដោយសុខសាន្ត” មហោស្រពផ្កានិទាឃរដូវ នៅបុរី Phu My Hung ឆ្នាំ ២០២២ រំពឹងថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ (ថ្ងៃទី ២៦ កើត ខែអស្សុជ ដល់ថ្ងៃទី ៤ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម) នៅតំបន់បឹង Ban Nguyet (បុរី Phu My Hung សង្កាត់ Tan Phu ខណ្ឌទី ៧ ទីក្រុង Ho Chi Minh) ។ រីឯ ទីផ្សារតេតនឹងបំរើប្រជាជន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ (ថ្ងៃទី២៣ កើត ដល់២៩ ខែអស្សុជ) ។
![]() |
![]() |
![]() |
មកទស្សនាមហោស្រពផ្កានិទាឃរដូវ នៅបុរី Phu My Hung ឆ្នាំ ២០២២ |
មហោស្រពផ្កានិទាឃរដូវ នៅបុរី Phu My Hung ឆ្នាំ ២០២២ នៅតែរៀបចំ ដែលជាកិច្ចខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់គណៈកម្មាធិការប្រជាជនខណ្ឌទី ៧ និងក្រុមហ៊ុន Phu My Hung ដើម្បីនាំមកជូនប្រជាជនក្នុងតំបន់បុរី ជាពិសេសទីក្រុង Ho Chi Minh ក៏ដូចជាតំបន់ជុំវិញមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏រីករាយ និងសុទិដ្ឋិនិយម បន្ទាប់ពីមួយឆ្នាំនៃការព្យាយាមជំនះការលំបាក។
![]() |
ជ្រុងមួយនៃផ្សារអណ្តែតទឹកខាងលិចដែលដាក់តាំងកសិផលពិសេសក្នុងតំបន់។ |
ប្រធានបទ “និទាឃរដូវប្រកបដោយសុខសាន្ត” ឆ្នាំនេះ ដោយមានផ្លូវនិទាឃរដូវប្រវែងជិត ៧០០ ម៉ែត្រ ហ៊ុំព័ទ្ធតាមតាមដងផ្លូវបឹង Ban Nguyet មហោស្រពផ្កានិទាឃរដូវ នៅបុរី Phu My Hung នឹងបង្កើតឡើងវិញនូវ បរិយាកាសនៃបុណ្យតេតមកពីតំបន់ជាច្រើននៅទូទាំងប្រទេស ដូចជា៖ ផ្ទះខ្ពស់ផុតពីដីរបស់ជនជាតិនៅតំបន់ Tay Nguyen ដំបូលធ្វើពីស្លឹករបស់ប្រជាជនរស់នៅភាគខាងជើង ផ្សារអណ្តែតទឹករបស់ប្រជាជននៅភាគខាងលិចដែលដាក់តាំងកសិផលពិសេសក្នុងតំបន់ ឬភូមិនេសាទរបស់ប្រជានេសាទនៅភាគកណ្តាល ជាមួយនឹងបង្គោលភ្លើងហ្វារ ដើម្បីណែនាំសម្រាប់ការធ្វើដំណើរតាមទូកនីមួយៗរបស់ទូក នាវា។
![]() |
ទេសភាពមួយ ដើម្បីអបអរសាទរបុណ្យតេត។ |
យោងតាមគណៈកម្មការរៀបចំ និមិត្តសញ្ញានៃតំបន់ទាំងបី ខាងជើង - កណ្តាល - ខាងត្បូង ជាមួយនឹងរូបភាពប្លែកៗ និងលក្ខណៈពិសេសនៃវប្បធម៌ក្នុងមហោស្រពផ្កានិទាឃរដូវឆ្នាំនេះ ទាំងអស់បានបង្ហាញឡើងវិញនូវបរិយាកាសនៃបុណ្យតេតរស់រវើកបំផុត។ ទោះបីអ្នកនៅទីណានិងជានរណានោះទេ ការនឹករលឹកចំពោះស្រុកកំណើតក្នុងឱកាសបុណ្យតេត ដែលអ្នកមិនអាចត្រលប់មកវិញក៏នឹងធូរស្រាលខ្លះដែរ។
![]() |
ផ្ទះខ្ពស់ពីដីរបស់ជនជាតិ Gia Rai. |
ដើម្បីឱ្យសមស្របនឹងស្ថានភាពថ្មី គណៈកម្មការរៀបចំការតុបតែងនៅគម្លាតឆ្ងាយពីគ្នា ពង្រីកផ្លូវ និងបង្កើតផ្លូវតូចៗបន្ថែមទៀតរវាងចង្កោមតុបតែង។ ក្នុងស្មារតីរីករាយនិទាឃរដូវ ប៉ុន្តែមិនបំភ្លេចការបង្ការជំងឺរាតត្បាត មហោស្រពផ្កានិទាឃរដូវ នៅបុរី Phu My Hung ឆ្នាំ ២០២២ នឹងអនុវត្តបទប្បញ្ញត្តិ 5K (ម៉ាស់ - សម្លាប់មេរោក - រក្សាគម្លាត - វាស់សីតុណ្ហភាពរាងកាយ - បំពេញសេចក្តីប្រកាសនូវស្ថានភាពសុខភាព) របស់ក្រសួងសុខាភិបាលក្នុងតំបន់ដែលរៀបចំមហោស្រពផ្កានិទាឃរដូវ សំដៅធានាសុវត្ថិភាពសម្រាប់ភ្ញៀវ ៕
báo quốc tế
មតិពីមិត្តអ្នកអាន