Trending now

វៀតណាមនិងកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយ ក្រោយស្ថានភាពកូវីដធូរស្រាល

09:07 | 12/01/2022

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។

ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ
វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។ (រូបថត៖ qdnd)
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។ (រូបថត៖ qdnd)

ក្នុងជំនួបនោះ ភាគពីរទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស ការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងកងទ័ពប្រទេសទាំងពីរ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ ឧត្តមសេនីយ៍បម្រុង ង្វៀន តឹងគឿង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា