Trending now

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤

17:58 | 30/12/2021 ហេង វុធ្ធី

យោងតាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភា នីតិកាលទី ១៥ នឹងបើកនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

ការធានាអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងអំឡុងពិធីបុណ្យតេត និងពិធីរដូវបុណ្យនិទាឃរដូវឆ្នាំ ២០២២ ការធានាអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងអំឡុងពិធីបុណ្យតេត និងពិធីរដូវបុណ្យនិទាឃរដូវឆ្នាំ ២០២២
កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ (Video conference) តភ្ជាប់ពីរដ្ឋសភាទៅកាន់គណៈ ប្រតិភូរដ្ឋសភានៅតាមខេត្ត-ក្រុងចំណុះមជ្ឈិម។ សម័យបើកនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី៤ ខែមករា ហើយនឹងមានការផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ ដើម្បីឲ្យម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋទូទាំងប្រទេសបានតាមដានស្តាប់។

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណាលើខ្លឹមសារសំខាន់ៗចំនួន៤ រួមមាន៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីជួយដល់ការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំង គោលនយោបាយវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង ក្នុងដំណាក់កាល ២០២១-២០២៥។

រដ្ឋសភាក៏បានពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគសាធារណៈ; ច្បាប់ស្តីពីការវិនិយោគក្នុងទម្រង់នៃភាពជាដៃគូសាធារណៈនិងឯកជន; ច្បាប់ស្តីពីការវិនិយោគ; ច្បាប់ស្តីពីការដេញថ្លៃ;ច្បាប់ស្តីពីអគ្គិសនី; ច្បាប់ស្តីពីសហគ្រាស; ច្បាប់ស្តីពីពន្ធដារប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណី រួមទាំងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង Can Tho៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស