Trending now

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២

10:22 | 10/11/2021 យោងតាមវិឡូសំលេងវៀតណាម

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹង ចូលជាធរមានជាផ្លូវការក្រោយរយៈពេល៦០ថ្ងៃ គិតចាប់ពីពេលដែលមានយ៉ាងហោច ណាស់ប្រទេសសមាជិកអាស៊ានចំនួន៦និងប្រទេសដៃគូចំនួន៣ សម្រេចរួចរាល់ការ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ហើយដាក់ចម្លងតម្កល់ទុកជូនលោកអគ្គ លេខាធិការអាស៊ាន។

ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២
កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅដើមឆ្នាំ ២០២២ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅដើមឆ្នាំ ២០២២
កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបាន ប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាង ត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ ចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹង ចូលជាធរមានជាផ្លូវការក្រោយរយៈពេល៦០ថ្ងៃ គិតចាប់ពីពេលដែលមានយ៉ាងហោច ណាស់ប្រទេសសមាជិកអាស៊ានចំនួន៦និងប្រទេសដៃគូចំនួន៣ សម្រេចរួចរាល់ការ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ហើយដាក់ចម្លងតម្កល់ទុកជូនលោកអគ្គ លេខាធិការអាស៊ាន។ គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ មានប្រទេសអាស៊ានចំនួន៦ ក្នុងនោះមានវៀតណាមផង និងប្រទេសដៃគូចំនួន៤ បានដាក់ចម្លងតម្កល់ទុកឯកសារ អនុម័ត/ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP របស់ខ្លួនជូនលោកអគ្គលេខាធិការ អាស៊ាន។ ដូច្នេះ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២។

ការដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នឹងរួមចំណែកពង្រីកកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីដែលអាស៊ានបានចុះហត្ថលេខាជាមួយប្រទេសដៃគូនីមួយៗ កាលពីមុននេះ។ ដោយមានទ្រង់ទ្រាយអ្នកប្រើប្រាស់ចំនួន២,២ពាន់លាននាក់ ដែល ស្រូបយកប្រមាណ៣០%នៃចំនួនប្រជាជនពិភពលោក និង GDP ប្រមាណ២៦,២ ទ្រីលានដុល្លាអាមេរិក ស្មើនឹងប្រមាណ៣០% GDP សកល ហើយក្លាយទៅជាតំបន់ ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកបើគិតតាមចំនួនប្រជាជននោះ RCEP ត្រូវ បានរំពឹងទុកថា នឹងជួយបង្កើតទីផ្សារនាំចេញដោយស្ថិរភាព យូរអង្វែងសម្រាប់ ប្រទេសអាស៊ាននិយាយរួមនិងវៀត ណាមនិយាយដោយឡែក រួមចំណែកជំរុញការ អនុវត្តគោលនយោបាយកសាងខឿនផលិតកម្មបម្រើការនាំចេញរបស់វៀតណាម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម