Trending now

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

18:55 | 22/12/2021

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនិងសហគ្រាសរបស់ប្រជាជនខ្មែរដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។

ឯកឧត្តម ង្វៀន សួនហ្វ៊ុក អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានមិត្តភាពកម្ពុជា-វៀតណាម ឯកឧត្តម ង្វៀន សួនហ្វ៊ុក អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានមិត្តភាពកម្ពុជា-វៀតណាម
អគាររដ្ឋបាលថ្មីរដ្ឋសភាបើកការសាងសង់ ក្រោមអធិបតីភាពបញ្ចុះបឋមសិលាដោយសម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋវៀតណាម អគាររដ្ឋបាលថ្មីរដ្ឋសភាបើកការសាងសង់ ក្រោមអធិបតីភាពបញ្ចុះបឋមសិលាដោយសម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋវៀតណាម
ពិធីជូនដំណើរលោកប្រធានរដ្ឋ  Nguyen Xuan Phuc នៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង (រូបថត៖ TTXVN)
ពិធីជូនដំណើរលោកប្រធានរដ្ឋ Nguyen Xuan Phuc នៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២២ ខែធ្នូ តាមម៉ោងនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយល្អប្រសើរនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនិងសហគ្រាសរបស់ប្រជាជនខ្មែរដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ នៅទីនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះរលកវិនិយោគថ្មីរបស់វៀតណាម ដែលផ្តោតលើវិស័យនិរន្តរភាព ដូចជា ដាំដើមឈើហូបផ្លែសម្រាប់ការនាំចេញ និងថាមពលស្អាតនៅកម្ពុជា។ បើតាមលោកប្រធានរដ្ឋ ធុរកិច្ចវៀតណាមត្រូវពង្រឹងទាំងទំហំនិងគុណភាពវិនិយោគនៅកម្ពុជា ដោយជំរុញរលកវិនិយោគថ្មីនៅកម្ពុជា ជាពិសេសលើវិស័យដែលមានសក្តានុពលដូចជា អចលនទ្រព្យ សំណង់ កសិកម្ម លក់រាយ ទេសចរណ៍ និងកម្សាន្តជាដើម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ