យុគសម័យ - ភ្ញៀវទេសចរវៀតណាមកាន់តែច្រើនចង់ទទួលបានបទពិសោធន៍អំពីទេសចរណ៍ប្រកបដោយនិរន្តរភាព។ ថ្មីៗ នេះ គេហទំព័រ Booking.com បាននិយាយឲ្យដឹងថា គេហទំព័រនេះបានប្រគល់គ្រឿងអាំងស៊ីងសញ្ញាទេសចរណ៍ប្រកបដោយនិរន្តរភាពជូនដល់គ្រឹះស្ថានស្នាក់នៅជាង ៧០០ កន្លែងនៅក្នុងប្រទេសវៀតណាម។
![]() |
![]() |
![]() |
គ្រឹះស្ថានស្នាក់នៅចំនួន ៧00 នៅវៀតណាមទទួលបានគ្រឿងអាំងស៊ីងទេសចរណ៍ប្រកបដោយនិរន្តរភាព |
គ្រឿងអាំងស៊ីងសញ្ញាទេសចរណ៍ប្រកបដោយនិរន្តរភាព គឺជាការទទួលស្គាល់ដែលមកពីគេហទំព័រ Booking.com ជូនដល់គ្រឹះស្ថានស្នាក់នៅជុំវិញពិភពលោក (ដូចជា អាផាតមិន ផ្ទះសំណាក់ B&Bs សណ្ឋាគារ រមណីយដ្ឋាន...) ប្រសិនបើនៅទីនោះអនុវត្តវិធានការប្រកបដោយនិរន្តរភាព និងឆ្លើយតបនឹងការការប៉ះពាល់ដ៏ចាំបាច់ដល់គោលដៅ។
ផ្អែកទៅលើស្តង់ដារដែលមានស្រាប់សម្រាប់គ្រឹះស្ថានស្នាក់នៅប្រកបដោយនិរន្តរភាព គេហទំព័រ Booking.com បានលើកឡើងនូវវិធានការដ៏ល្អបំផុតសម្រាប់គ្រឹះស្ថានស្នាក់នៅ តាមលក្ខណៈវិនិច្ច័យ៖ កាកសំណល់ ថាមពល និងឧស្ម័នផ្ទះកញ្ចក់ ប្រភពទឹក គាំទ្រសហគមន៍មូលដ្ឋាន និងការអភិរក្សធម្មជាតិ។
បន្ទាប់មក វិធានការនិរន្តរភាពជាក់លាក់ចំនួន ៣២ បានស្នើឡើងសម្រាប់គ្រឹះស្ថានស្នាក់នៅ ដូចជាការបញ្ឈប់ប្រើប្រាស់សម្ភារៈផ្លាស្ទិក ដែលប្រើប្រាស់តែមួយដង ក្នុងបន្ទប់ទឹក ប្តូរនិងប្រើប្រាស់អំពូល LED ដែលដើរដោយ ថាមពលកកើតឡើងវិញបាន ១០០% ឬការវិនិយោគលើប្រាក់ចំណេញមួយចំនួនទៅកាន់សហគមន៍មូលដ្ឋាន និងគម្រោងអភិរក្ស...
មកទល់នឹងពេលនេះ គ្រឹះស្ថានស្នាក់នៅជាង ៧០០ នៅវៀតណាមទទួលបានគ្រឿងអាំងស៊ីងនេះ។ យោងតាមការប្រកាស នាពេលថ្មីៗនេះរបស់គេហទំព័រ Booking.com ភ្ញៀវទេសចរវៀតណាម ៩២% បាននិយាយថា ពួកគេនឹងជ្រើសរើសគ្រឹះស្ថានស្នាក់នៅមួយ ប្រសិនបើពួកគេដឹងច្បាស់ថា នៅទីនោះកំពុងអនុវត្តវិធានការប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរវៀតណាម ៨២% រំពឹងថា ឧស្សាហកម្មទេសចរណ៍នឹងផ្តល់ជម្រើសប្រកបដោយនិរន្តរភាពបន្ថែមទៀត៕
vov
មតិពីមិត្តអ្នកអាន