Trending now

ជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា

10:46 | 21/12/2021

ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ វៀតណាម និងកម្ពុជាឯកភាពគ្នាជំរុញទេសចរណ៍ ចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពលើគ្រប់វិស័យ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ

នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំជាន់ខ្ពស់ត្រូវបានពង្រឹងនៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។

ជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា
ជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា

កម្ពុជា និងវៀតណាម មានព្រំដែនគោកសរុបប្រវែង ១,២៧០គីឡូម៉ែត្រ បោះបង្គោលព្រំដែនបាន ៨៤ភាគរយ ស្មើនឹងព្រំដែនប្រវែង ១,០៤៥គីឡូម៉ែត្រ។

តាមរយៈទំនាក់ទំនងល្អប្រសើរនឹងគ្នានេះ មេដឹកនាំកម្ពុជា និងមេដឹកនាំរបស់វៀតណាម តែងបានផ្លាស់ប្តូរដំណើររវាងគ្នាជាញឹកញាប់។ លោក ង្វៀន សួនហ៊្វុក ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៧ផងដែរ ពេលលោកមានតួនាទីជានាយករដ្ឋមន្ត្រីវៀតណាម។

ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្នុងនោះវៀតណាម បានផ្តល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារ បូករួមនឹងគ្រឿងបរិក្ខារពេទ្យជាបន្តបន្ទាប់មកកាន់កម្ពុជា។ ដោយឡែកកម្ពុជា ក៏បានផ្តល់ថវិកាសរុបប្រមាណ ៣៥ម៉ឺនដុល្លារ ព្រមទាំងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសវៀតណាម។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជូនរដ្ឋាភិបាលវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូសទៅកាន់ប្រទេសវៀតណាមផងដែរ។

ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។

ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន ៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៨៩.៤លានដុល្លារអាមេរិក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ