Trending now

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ)

10:48 | 20/12/2021

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phucបានអញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាននយោបាយ (ទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២១) និងរំលឹកខួបលើកទី ៣២ ពិធីបុណ្យការពារជាតិប្រជាជនទាំងមូល (២២ ធ្នូ ឆ្នាំ ១៩៨៩ -២២ ធ្នូ ឆ្នាំ ២០២១)។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ)
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ)។ (រូបថត៖ qdnd)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។ រាល់សមិទ្ធិផលលេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសក្ដានុពលការពារជាតិប្រជាជនទាំងមូល ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិទាំងមូលនិង ការពារមាតុភូមិយ៉ាងរឹងមាំ។

លោកប្រធានរដ្ឋបានវាយតម្លៃថា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ កម្មាភិបាល យុទ្ធជន និងសិក្ខាកាមគ្រប់ជំនាន់នៃសាលានាយទាហាននយោបាយទទួលបានលទ្ធផលយ៉ាងទូលំទូលាយ និងល្អប្រសើរ។ លោកប្រធានរដ្ឋបានស្នើឲ្យសាលាធ្វើកំណែទម្រង់កម្មវិធីសិក្សា ខ្លឹមសារ និងវិធីសាស្រ្តបង្រៀន ធានាបាននូវស្តង់ដារចំណេះដឹង និងជំនាញ។ សាលានាយទាហាននយោបាយ ត្រូវនៅតែជាកម្លាំងស្នូលមួយក្នុងការស្រាវជ្រាវ បញ្ជាក់ពីមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងអនុវត្តន៍នូវទស្សនៈ និងគោលមាគ៌ារបស់បក្ស ដើម្បីពង្រឹងការដឹកនាំរបស់បក្ស ចំពោះភារកិច្ចយោធា ការពារជាតិ និងកសាងកងទ័ពខាងនយោបាយ នៅក្នុងស្ថានភាពថ្មី៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តំណាងវៀតណាមទទួលរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu
ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់
អង្គការ GNI គាំទ្រការកែលម្អលក្ខខណ្ឌផ្ទះសម្បែងសម្រាប់កុមារទទួលបានការធានារ៉ាប់រងចំនួន ៥ នាក់នៅខេត្ត Tuyen Quang