Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម

11:54 | 16/12/2021 យោងតាមវិឡូសំលេងវៀតណាម

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានសហការយ៉ាងល្អនៅវេទិកាពហុភាគីនិងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

សកម្មភាពជាច្រើនរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកលោក Nguyen Xuan Phuc នៅរុស្ស៊ី សកម្មភាពជាច្រើនរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកលោក Nguyen Xuan Phuc នៅរុស្ស៊ី
មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម លោក Mpetjane Kgaogelo Lekgoro ក្នុងឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត ណាម។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម លោក Mpetjane Kgaogelo Lekgoro ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបញ្ចប់បេសកម្មការទូតនៅវៀតណាម (រូបថត៖ TTXVN)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម លោក Mpetjane Kgaogelo Lekgoro ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបញ្ចប់បេសកម្មការទូតនៅវៀតណាម (រូបថត៖ baoquocte)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានសហការយ៉ាងល្អនៅវេទិកាពហុភាគីនិងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ថ្វីត្បិតដូច្នេះក៏ដោយ នៅតែមានសក្តានុពលជាច្រើនក្នុងការជំរុញលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ភាគីទាំងពីរខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តកិច្ចប្រជុំអន្តររដ្ឋាភិបាលវៀតណាម - អាហ្រ្វិកខាងត្បូង ដើម្បីស្វែងរកមធ្យោបាយលុបបំបាត់ឧបសគ្គ និងពង្រឹងការជំរុញពាណិជ្ជកម្ម។

រីឯលោកឯកអគ្គរដ្ឋទូត Mpetjane Kgaogelo Lekgoro មានលើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោក ឯកអគ្គរដ្ឋទូតបានអះអាងថា អាហ្រ្វិកខាងត្បូងយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានាជានិច្ច៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)