Trending now

កម្មវិធី «ភ្លឺស្វាងកម្លាំងពលំវៀតណាម» ឆ្នាំ២០២១

21:28 | 14/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាយប់ថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាម រៀបចំកម្មវិធី «ភ្លឺស្វាងកម្លាំងពលំវៀតណាម» ឆ្នាំ២០២១។

កម្មវិធី “វៀតណាម - សេចក្តីប្រាថ្នាភាពសុខសាន្តត្រាណ” - លើកតម្កើងដល់កងកម្លាំងខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត កម្មវិធី “វៀតណាម - សេចក្តីប្រាថ្នាភាពសុខសាន្តត្រាណ” - លើកតម្កើងដល់កងកម្លាំងខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត
កម្មវិធី Zalo បើកដំណើរការលក្ខណៈពិសេសដើម្បីជួយសហគមន៍ផ្តល់ការគាំទ្រគ្រាអាសន្នអំឡុងពេលមានជំងឺរាតត្បាត កម្មវិធី Zalo បើកដំណើរការលក្ខណៈពិសេសដើម្បីជួយសហគមន៍ផ្តល់ការគាំទ្រគ្រាអាសន្នអំឡុងពេលមានជំងឺរាតត្បាត

កម្មវិធីឆ្នាំនេះ បានលើកសរសើរយុវជនពិការជាគំរូចំនួន ៥០នាក់ មកពីខេត្ត/ក្រុងចំនួន៣៤ ដែលក្នុងនោះមានយុវជនពិការចំនួន ៦នាក់ ជាជនជាតិភាគតិចដូចជា៖ Tay Muong Mong និង Ede ។ អញ្ជើញថ្លែងមតិក្នុងកម្មវិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកពិការវៀតណាម លោក Nguyen Van Hoi បានសង្កត់ធ្ងន់ថាត្រូវមានកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសកម្មភាពជាច្រើនថែមទៀត ពីគ្រប់ថ្នាក់ ផ្នែក អង្គការ និងបុគ្គលនានា ដើម្បីរួមដំណើរជាមួយជនពិការ និងយុវជនពិការ។ រាល់បុគ្គលនិងអង្គការទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពនៃការជួយគាំទ្រជនពិការផងដែរ៖

កម្មវិធី «ភ្លឺស្វាងកម្លាំងពលំវៀតណាម» ឆ្នាំ២០២១។​(រូបថត៖ toquoc)
កម្មវិធី «ភ្លឺស្វាងកម្លាំងពលំវៀតណាម» ឆ្នាំ២០២១។​(រូបថត៖ toquoc)

"យើងជឿជាក់ថា ដោយមានការស្រុះចិត្តគំនិតគ្នា ការរួមគ្នាទទួលខុសត្រូវ និងមនោសញ្ចេតនានោះ យើងនឹងដោះស្រាយការលំបាក និងកាត់បន្ថយឧបសគ្គជាជំហានៗ នាំមកនូវជីវភាពកាន់តែប្រសើរឡើងដល់ជនពិការនិងយុវជនពិការ ដូចជាក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់យើងទាំងអស់គ្នា"៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ