Trending now

របាំ Xoe របស់ជនជាតិ Thai បានដាក់ពាក្យ ស្នើសុំទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី

21:00 | 14/12/2021 ឌីណា

យុគសម័យ - សម័យប្រជុំលើកទី 16 នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាយូណេស្កូឆ្នាំ 2003 ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី បានបើកនៅថ្ងៃទី 13 ខែធ្នូនៅទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស។ សំណុំរឿងនូវសិល្បៈ របាំ Xoe របស់​ជនជាតិ Thai នៃប្រទេសវៀតណាមបានដាក់ពាក្យ​ ដើម្បីស្នើសម្រាប់ការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ទម្លាប់ធ្វើពិធីបង្កក់ខែរបស់ជនជាតិ Thai នៅខេត្ត Son La ទម្លាប់ធ្វើពិធីបង្កក់ខែរបស់ជនជាតិ Thai នៅខេត្ត Son La
ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ
របាំ Xoe របស់ជនជាតិ Thai បានដាក់ពាក្យ ស្នើសុំទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី
របាំ Xoe របស់ជនជាតិ Thai នៅខេត្តYen Bai។ (រូបថត៖ Thanh Ha/VNA)

ខាងភាគីវៀតណាម ឯកអគ្គរដ្ឋទូត ប្រធានស្ថាន​បេសកកម្មអចិន្ត្រៃយ៍វៀតណាមមអង្គការ UNESCO លោកស្រី Le Thi Hong Van បានអញ្ជើញចូលរួមក្នុង​កិច្ច​ប្រជុំ នៅទីក្រុងប៉ារីស។

តំណាងក្រសួងការបរទេស ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងខេត្ត Yen Bai ដែលមានសំណុំរឿង​របាំ Xoe របស់​ជនជាតិ Thai ដាក់ជូន លើកនេះ ថែមទាំង បានអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំពី នៅរដ្ឋធានី Ha Noi និង ខេត្ត Yen Bai ផងដែរ។

សំណុំរឿង​​របាំ Xoe ជនជាតិ Thai របស់វៀតណាមបានដាក់ជូន ដើម្បីទទួលបានការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​៣០​ដំបូង​គេ​ដែល​បាន​ចូល​រួម​ក្នុង​អនុសញ្ញា​នេះ ហើយ​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជាសមាជិកនៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០០៦។

UNESCO បានសន្និដានថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយ និងសកម្មភាពយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងវិស័យការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបី ឆ្លុះបញ្ចាំងពីការកសាង ផ្សព្វផ្សាយនិងអនុវត្តច្បាប់និង​គោល​នយោបាយអំពីការពារបេតិកភណ្ឌវប្បធម៌ កម្មវិធីគោលដៅជាតិស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ស្តារនិងលើកស្ទួយសិល្បៈសម្តែង សិប្បកម្មប្រពៃណី ទំនៀមទម្លាប់ និងទំនៀមទម្លាប់.../.

ឌីណា

Vietnam plus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក