យុគសម័យ - នាថ្ងៃទី ៧ ខែធ្នូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Long An បានរៀបចំពិធីទទួលអំណោយសម្រាប់ការជួយឧបត្ថម្ភជនក្រីក្រ និងមូលនិធិកុមារពីសមាគមសហគ្រាសចិននៅទីក្រុង Ho Chi Minh និងសហគ្រាសចិនមួយចំនួននៅទីក្រុង Long An។
![]() |
![]() |
|
ក្នុងពិធីទទួលនោះ សមាគមសហគ្រាសចិន នៅទីក្រុង Ho Chi Minh និងសហគ្រាសចិនមួយចំនួននៅខេត្ត Long An បានប្រគល់ថវិកាដែលមានទឹកប្រាក់ ចំនួន ៥០០ លានដុង ដល់ “មូលនិធិសម្រាប់ជនក្រីក្រខេត្ត Long An និងថវិកាចំនួន ៥០០ លានដុងជូនដល់មូលនិធិសម្រាប់កុមារដែលមានស្ថានភាពលំបាក។ »
![]() |
សមាគមសហគ្រាសចិន នៅទីក្រុង Ho Chi Minh និងសហគ្រាសធចិនមួយចំនួននៅទីក្រុង Long An បានប្រគល់ថវិកាដែលមានទឹកប្រាក់ចំនួន ៥០០លានដុងដល់ “មូលនិធិសម្រាប់ជនក្រីក្រខេត្ត Long An ” |
សមាគមសហគ្រាសចិននៅទីក្រុង Ho Chi Minh បានបង្កើតឡើង តាំងពីឆ្នាំ ២០០១។ ក្នុងរយៈពេល ២០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន សមាគមបានរៀបចំសកម្មភាពស្ម័គ្រចិត្តជាច្រើន ដូចជា "បរិច្ចាគផ្ទះសប្បុរសធម៌" "មូលនិធិជំរុញការសិក្សា សកម្មភាពអញ្ជើញទស្សនាមជ្ឈបណ្ឌលថែទាំមនុស្សវ័យចំណាស់ និងមណ្ឌលគាំពារកុមារកំព្រា កុមារពិការ នៅវៀតណាម “ ។
![]() |
សមាគមសហគ្រាសចិន នៅទីក្រុង Ho Chi Minh និងសហគ្រាសចិនមួយចំនួន នៅទីក្រុង Long An បានប្រគល់ថវិកាដែលមានមានទឹកប្រាក់ចំនួន ៥០០លានដុងដល់ “មូលនិធិសម្រាប់កុមារជួបការលំបាកនៅស្រុក Can Duoc” ។ |
ជាពិសេស នៅពេលដែលការរាតត្បាតនៃជំងឺកូវីដ-១៩ លើកទី៤ កើតឡើង សមាគមបានអំពាវនាវនិងកៀងគរសហគ្រាសបរិច្ចាគ និងអនុវត្តសកម្មភាពសប្បុរសធម៌ ដូចជា៖ បរិច្ចាកម៉ាស៊ីនជំនួយដកដង្ហើម និងថ្នាំដល់សកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន Shiningmark Dong Nai ដែលមានតម្លៃ ៧១០លានដុង បរិច្ចាកអុកស៊ីហ្សែន ម៉ាស់ និងសម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យ Becamex Binh Duong ដែលមានតម្លៃ ៧៧០ លានដុង; បរិច្ចាគជូនមូលនិធិបង្ការជំងឺកូវីដ-១៩ ចំនួន ៥០,០០០ ដុល្លារអាមេរិក បរិច្ចាគនូវគ្រឿងសម្ភារៈបរិក្ខារពេទ្យនិងឧបករណពេទ្យដែល មានតម្លៃ ៥២៥ លានដុងដល់មន្ទីរពេទ្យយោធា ១៧៥; បរិច្ចាគជូន “ទីផ្សារមាតតំលៃ ០ ដុង” របស់សមាគមកាកបាទក្រហមខេត្ត Binh Duong ទឹកប្រាក់ចំនួន ១ ពាន់លានដុង។ ជាមួយគ្នានេះ សមាគមក៏បានមកសួរសុខទុក្ខមជ្ឈមណ្ឌលថែទាំមនុស្សចំណាស់ មជ្ឈមណ្ឌលគាំពាកុមាកំព្រា ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន