យុគសម័យ - វៀតណាមនិងចិនទើបតែបញ្ចប់ការចរចារក្នុងកិច្ចប្រជុំលើកទី ១៦ នៃក្រុមការងារស្តីពីដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រខាងជើងនិងកិច្ចប្រជុំលើកទី ១២ នៃក្រុមការងារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមកនៅសមុទ្រ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុសមផល...
![]() |
![]() |
![]() |
នាវារបស់កងកំលាំងល្បាតនៅសមុទ្រ។ |
យោងតាមព័ត៌មានពីក្រសួងការបរទេស នៅថ្ងៃទី២ ខែធ្នូ បានឲ្យដឹងថា វៀតណាមនិងចិនទើបតែបញ្ចប់ការចរចាកិច្ចប្រជុំលើកវង់ទី 15 នៃក្រុមការងារស្តីពីដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រខាងជើងនិងកិច្ចប្រជុំលើកទី១២ នៃក្រុមការងារដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមកនៅសមុទ្រ តាមទម្រង់ប្រព័ន្ធអនឡាញ ក្រោមការដឹកនៃរបស់ អនុប្រធានគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេស លោក Trinh Duc Hai និងតំណាងទទួលបន្ទុកកិច្ចការព្រំដែននិងសមុទ្រនៃក្រសួងការបរទេសចិនលោក Duong Nhan Hoa។
ភាគីទាំងពីរបានបង្ហាញនូវទស្សនៈសំខាន់ៗរបស់ភាគីនិមួយៗ និងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាកំណត់តំបន់ដែនសមុទ្រនៅក្រៅមាត់ឈូងសមុទ្រខាងជើង ពិភាក្សាលើកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទៅវិញទៅមកនៅសមុទ្រ ក្នុងស្មារតីវឌ្ឍនភាព និងការគោរពគ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរវៀតណាម និងចិន ព្រមទាំងការដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវស្របតាមការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃបក្ស ទាំពីរនិងប្រទេសទាំងពីរ និង “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ណែនាំជាមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” ក្នុងឆ្នាំ២០១១ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងគោរពច្បាប់អន្តរជាតិ៕
មតិពីមិត្តអ្នកអាន