Trending now
វិទ្យាស្ថានកសិកម្មវៀតណាម រួមចំណែកផ្លាស់ប្ដូរខឿនកសិកម្មវៀតណាម

វិទ្យាស្ថានកសិកម្មវៀតណាម រួមចំណែកផ្លាស់ប្ដូរខឿនកសិកម្មវៀតណាម

10:47 | 21/11/2021

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីអបអរសាទរខួបទិវាគ្រូបង្រៀន វៀតណាម (ទី២០ វិច្ឆិកា) និងបើកឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ នៃវិទ្យាស្ថានកសិកម្មវៀតណាម។

កិត្យានុភាពនៃពាណិជ្ជសញ្ញាផលិតផលកសិកម្មវៀតណាមកំពុងរីកចម្រើននៅប្រទេសអូស្ត្រាលី កិត្យានុភាពនៃពាណិជ្ជសញ្ញាផលិតផលកសិកម្មវៀតណាមកំពុងរីកចម្រើននៅប្រទេសអូស្ត្រាលី
'អញ្ជើញទទួលទានបាយវៀតណាម'- ព្រឹត្តិការណ៍លើកកម្ពស់ផលិតផលកសិកម្មវៀតណាមនៅអូស្ត្រាលី
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអរសាទរខួបទិវាគ្រូបង្រៀន វៀតណាម (ទី២០ វិច្ឆិកា) និងបើកឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ នៃវិទ្យាស្ថានកសិកម្មវៀតណាម។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអរសាទរខួបទិវាគ្រូបង្រៀន វៀតណាម (ទី២០ វិច្ឆិកា) និងបើកឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ នៃវិទ្យាស្ថានកសិកម្មវៀតណាម។ (រូបថត៖ VOV)

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើរជូន គ្រូបង្រៀនជើងចាស់ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត សិក្ខាកាមនៃវិទ្យាស្ថានកសិកម្ម វៀតណាម នូវសេចក្ដីជូនពរឲ្យមានសុខភាពល្អបរិបូរណ៍ និងរាល់សេចក្ដីជូនពរដ៏ល្អ ប្រសើរបំផុតផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា៖

«រាល់បញ្ហាប្រឈមបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ អតុល្យភាពបរិស្ថាន អេកូឡូស៊ី កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លក្ខណៈចីរភាពនៃខឿនកសិកម្មរបស់យើង ជាពិសេសគឺតំបន់ដីសណ្ដទន្លេ Cuu Long ដែលជាតំបន់ដាំស្រូវអង្ករធំបំផុតលើទូទាំង ប្រទេស។ ជាពិសេស ក្នុងបរិបទដ៏លំបាកដោយសារការផ្ទុះរាលដាលនៃជម្ងឺកូវីដ-១៩ នោះ ការរក្សាឲ្យវិទ្យាស្ថានអាចអនុវត្តន៍យ៉ាងល្អនូវភារកិច្ចបង្ការប្រឆាំង សម្របខ្លួន ប្រកបដោយសុវត្ថិភាពនឹងជម្ងឺរាតត្បាតផង ព្រមទាំងធានាប្រព័ន្ធអេកូឡូស៊ីនៃការ បង្ហាត់បង្រៀន និងការរៀនសូត្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរប្រគល់បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទម្រង់អនឡាញផង ពិតជាភារកិច្ចដ៏ លំបាកណាស់។ រាល់បញ្ហាទាំងនោះបានធ្វើឲ្យសំណួរដ៏ធំចោទឡើង គឺតើយើងត្រូវ កំណត់ទីតាំងសម្រាប់ខឿនកសិកម្មវៀតណាមក្នុងដំណាក់កាលខាងមុខយ៉ាងដូច ម្ដ៉េច? ធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរឌីជីថលឲ្យទាន់សម័យ ហើយប្រែក្លាយបញ្ហា ប្រឈមទៅជាឱកាស។ វិទ្យាស្ថានកសិកម្មវៀតណាមត្រូវរួមចំណែកយ៉ាងសំខាន់ដើម្បី ឆ្លើយសំណួរនេះ»៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក