Trending now

ADB និង PVN បង្កើតភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍន៍ថាមពលបៃតងនៅវៀតណាម

15:00 | 20/11/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា នៅទីរដ្ឋធានី Ha Noi ក្រុមហ៊ុនប្រេងនិង​ឧស្ម័ន​វៀតណាមគ្រុប (PVN) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដំណាក់កាល ២០២១-២០២៤ សំដៅជំរុញ​ការអភិវឌ្ឍន៍ថាមពល​ស្អាត និងនិរន្តរភាព នៅវៀតណាម ក៏ដូចជាការគាំទ្រក្រុមហ៊ុន PVN ដើម្បីសម្រេចបាននូវគោលដៅផ្លាស់ប្តូរថាមពលបៃតង។

ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤
ADB៖ វៀតណាមនឹងទទួលបានកំណើនយ៉ាងខ្លាំងក្លានាចុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ ADB៖ វៀតណាមនឹងទទួលបានកំណើនយ៉ាងខ្លាំងក្លានាចុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១
ADB និង PVN បង្កើតភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍន៍ថាមពលបៃតងនៅវៀតណាម
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនប្រេង និងឧស្ម័នវៀតណាមគ្រុប (PVN) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការជំរុញការអភិវឌ្ឍន៍ថាមពលស្អាត។ (រូបថត៖ PV/Vietnam+)

ដើម្បីគាំទ្រដល់សកម្មភាពដំបូង ធនាគារ ADB នឹងប្រើប្រាស់ការគាំទ្របច្ចេកទេស និងកៀងគរប្រភពថវិកាផ្សេងទៀត ដែលរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវនូវ​ការ​ផ្លាស់ប្តូរថាមពលបៃតងរបស់ក្រុមហ៊ុន PVN ។

ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ PVN ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅរកសកម្មភាពយុទ្ធសាស្ត្រដែលរួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងសន្និសីទលើកទី 26 នៃភាគីនានាដែលចូលរួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ដោយអនុវត្តយន្តការក្រោមកិច្ចព្រមព្រៀងប៉ារីស ដើម្បីសម្រេចបានការបំភាយឧស្ម័ន "សូន្យ" ត្រឹមឆ្នាំ 2050៕

ឌីណា

vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC