Trending now
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖

គ្រូបង្រៀនកំពុងបំពេញបេសកកម្មដ៏រុងរឿងនិងគួរជាទីមោទនៈ

15:58 | 15/11/2021

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងឆ្នើមផ្នែកអប់រំក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា។

បិទវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម នៅអាស៊ី-អូស្ត្រាលី បិទវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម នៅអាស៊ី-អូស្ត្រាលី
GNI រៀបចំសិក្ខាសាលា ដើម្បីលើកកំពស់សុខភាពផ្លូវចិត្តសម្រាប់សិស្សអនុវិទ្យាល័យ GNI រៀបចំសិក្ខាសាលា ដើម្បីលើកកំពស់សុខភាពផ្លូវចិត្តសម្រាប់សិស្សអនុវិទ្យាល័យ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងលើកទឹកចិត្តដល់គ្រូបង្រៀន (រូបថត៖ nhandan)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងលើកទឹកចិត្តដល់គ្រូបង្រៀន (រូបថត៖ nhandan)

លោកគ្រូអ្នកគ្រូដែលចូលរួមក្នុងជំនួបនេះ គឺជាគ្រូបង្រៀងតំណាងឲ្យគ្រូបង្រៀន និងអ្នកគ្រប់គ្រងផ្នែកអប់រំជាង ១,៥ លាននាក់ទូទាំងប្រទេស។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រូបង្រៀនគ្រប់ជំនាន់ ទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានចែករំលែកការលំបាក ទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងស្នាដៃរបស់លោកគ្រូ អ្នកគ្រូទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកទាំងអស់ ដែលបម្រើការងារក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សុទ្ធតែកំពុងបំពេញបេសកកម្មប្រកបដោយភាពរុងរឿងនិងគួរជាទីមោទនៈបំផុត។ បក្សនិងរដ្ឋតែងតែចាត់ទុកការអប់រំជាគោលនយោបាយជាតិជាចម្បង។

រូបថត៖ nhandan
រូបថត៖ nhandan

រដ្ឋបានចំណាយធនធានជាអាទិភាពលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យអប់រំ។ គោលនយោបាយផ្តោតលើកំណែទម្រង់វិស័យអប់រំគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះ យកចិត្តទុកដាក់លើការអភិវឌ្ឍជួរគ្រូបង្រៀន ជាពិសេសគ្រូបង្រៀននៅតំបន់ដាច់ស្រយាល ព្រំដែននិងកោះសមុទ្រ។ ទោះបីជានៅតែប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏វិស័យអប់រំនិងបណ្តុះបណ្តាលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បុគ្គលិកលក្ខណៈ និងសីលធម៌របស់យុវជនជំនាន់ក្រោយ ជួយអភិវឌ្ឍធនធានមនុស្ស លើកកំពស់ស្តង់ដារបញ្ញារបស់មនុស្ស និងបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផ្ញើសារជូនពរលោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងផ្នែកអប់រំទូទាំងប្រទេស និងគ្រូបង្រៀនជាជនបរទេសដែលកំពុងបង្រៀននៅប្រទេសវៀតណាម ដោយអនុវត្តន៍តាមការបង្រៀនរបស់លោកអ៊ំហូ «ដើម្បីផលប្រយោជន៍រយៈពេល១០ឆ្នាំដាំដើមឈើ - ដើម្បីប្រយោជន៍រយៈពេល ១០០ ឆ្នាំ បណ្តុះមនុស្ស»៕

VOV/Nhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា