Trending now
ការសួរដេញដោលនៃសម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៥

ធានាការគ្របដណ្តប់លើគោលនយោបាយសន្តិសុខសង្គមនិងស្ដារទីផ្សារការងារ

09:38 | 11/11/2021 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា បន្តការសួរដេញដោលនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ សមាជិកសភាបានធ្វើការសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung។

វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព
វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត
ធានាការគ្របដណ្តប់លើគោលនយោបាយសន្តិសុខសង្គមនិងស្ដារទីផ្សារការងារ
រដ្ឋាភិបាលវៀតណាមធានាការគ្របដណ្តប់លើគោលនយោបាយសន្តិសុខសង្គមនិងស្ដារទីផ្សារការងារ។ (រូបថត៖ baochinhphu)

ខ្លឹមសារនៃការសួរដេញដោលចំពោះលោករដ្ឋមន្ត្រីបានផ្តោតទៅលើការអនុវត្តកញ្ចប់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩; ដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនៃទីផ្សារការងារ និងគោលនយោបាយទាក់ទាញកម្លាំងពលករឱ្យចូលធ្វើការវិញ។

យោងតាមលោករដ្ឋមន្ត្រី Dao Ngoc Dung វិស័យការងារ សន្តិសុខ សុខុមាលភាពប្រជាជននិងសង្គមមានផលវិបាកជាច្រើនដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទាមទារឱ្យមានគោលនយោបាយជួយឧបត្ថម្ភទាន់ពេលជាមួយនឹងទ្រង់ទ្រាយធំ និងរយៈពេលវែងគ្រប់គ្រាន់ ដើម្បីស្តារឡើងវិញ។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លើកទី៤ វៀតណាមបានចេញគោលនយោបាយធំៗចំនួន ៣ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

ដោយវាយតម្លៃពីវិសាលភាពនៃអត្ថប្រយោជន៍របស់គោលនយោបាយទាំងនេះរហូតមកដល់ពេលនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានបញ្ជាក់ថា៖ “គោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋភាគច្រើនបានឈានចូលជីវភាពប្រចាំថ្ងៃ ដោយបានបើកចំណាយប្រាក់ប្រមាណ ៦០,០០០ ពាន់លានដុង ជួយឧបត្ថម្ភដល់ប្រជាជនចំនួន ៤០ លាននាក់ និងនិយោជក ០,៥ លាននាក់។ ការផ្តល់ជំនួយគឺបើកចំហ តម្លាភាព និងត្រឹមត្រូវតាមមុខសញ្ញា។ ផ្អែកលើគោលនយោបាយរបស់មជ្ឈឹមមូលដ្ឋាននានា ធ្វើជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយគោលនយោបាយផ្សេងៗ ប្រមូលធនធានសង្គម និងផ្តល់ជំនួយដល់ប្រជាជន”។

ក្រៅពីការធានាសន្តិសុខសង្គមដល់និយោជិត លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកុមារកំព្រាជាង ២,៥ ម៉ឺននាក់ ដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩។ នាពេលថ្មីៗនេះ ក្រសួងបានចេញនូវគោលនយោបាយឧបត្ថម្ភដល់កុមារ តាមកម្រិតផ្សេងៗគ្នា ដើម្បីធានាថា កុមារកំព្រាទាំងអស់ត្រូវទទួួលបានការថែទាំដោយក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ ហើយមិនត្រូវបានដាក់នៅក្នុងកន្លែងគាំពារសង្គមឡើយ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ