Trending now

វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព

09:33 | 11/11/2021 យោងតាមវិឡូសំលេងវៀតណាម

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាបើកចំហមួយស្តីពីវិសមភាពនិងការដោះស្រាយឫសគល់នៃមូលហេតុកើតចេញជម្លោះ។

វ៉ាក់សាំង COVID-19 ជាង 3 លានដូស បានមកដល់ប្រទេសវៀតណាម វ៉ាក់សាំង COVID-19 ជាង 3 លានដូស បានមកដល់ប្រទេសវៀតណាម
លើកតម្កើងបេតិកភណ្ឌវប្បធម៌ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ លើកតម្កើងបេតិកភណ្ឌវប្បធម៌ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងអង្គការក្រៅរដ្ឋាភិ បាលដែលប្រតិបត្តិលើវិស័យសិទ្ធិរបស់ជនជាតិភាគតិចបានចូលរួមនិងរាយការណ៍នៅក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា វិសមភាពនិងការបែកបាក់នយោ បាយក្នុងប្រទេសនិងរវាងប្រទេសនានា គឺជាមូលហេតុនាំឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនេះ សេដ្ឋកិច្ចដែលអន់ខ្សោយ ហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លាញ កង្វះសេវាមូលដ្ឋាន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ កសាងឡើងវិញក្រោយជម្លោះ និងរក្សាសន្តិភាពប្រកបដោយចីរភាព។

ឯកអគ្គរដ្ឋទូត Dang Dinh Quy។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូតវៀតណាមបានមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែជំរុញការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងមិត្តភាពនិងសន្តិភាពរវាងបណ្តាប្រទេស។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខគួរតែសម្របសម្រួលជាមួយភ្នាក់ងារនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ លើមុខងាររៀងៗខ្លួន ដើម្បីលើកកម្ពស់ការដោះស្រាយរួមនៃមូលហេតុបណ្តាលជម្លោះ រួមទាំងបញ្ហានៃការអភិវឌ្ឍអន់ខ្សោយ វិសមភាព តាមនោះ ជួយឧបត្ថម្ភដល់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីទប់ស្កាត់ជម្លោះ និងរក្សាសន្តិភាពប្រកបដោយនិរន្តរភាព៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម