Trending now

វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត

09:29 | 11/11/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៩ ខែវិច្ឆិកា លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងលោក Chee Wee Kiong លេខាប្រចាំការនៃក្រសួងការបរទេសសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់នយោបាយ លើកទី១៤ រវាងប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ។

ទាញយកផលប្រយោជន៍ពី FTA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី ទាញយកផលប្រយោជន៍ពី FTA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី
វៀតណាមនិងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាមនិងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម - សិង្ហបុរីលើកទី១៤ (រូបថត៖ nhandan)
កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម - សិង្ហបុរីលើកទី១៤ (រូបថត៖ nhandan)

ភាគីទាំងពីរបានត្រួតពិនិត្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីខ្លឹមសារសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម - សិង្ហបុរី អភិវឌ្ឍយ៉ាងទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

លោក Chee Wee Kiong វាយតម្លៃខ្ពស់ចំពោះស្មារតីសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងបរិបទនៃជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ហើយបញ្ជាក់ថា សិង្ហបុរី នឹងឧបត្ថម្ភវ៉ាក់សាំងដល់វៀតណាមតាមរយៈយន្តការ COVAX។ លោកស្នើឲ្យភាគីទាំងពីរបញ្ចប់កិច្ចចរចាស្ដីពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង បទប្បញ្ញត្តិសម្រាប់ការធ្វើដំណើរជាអាទិភាព ការបើកជើងហោះហើរឡើងវិញ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាអន្តរជាតិ ទាញយកប្រកបដោយប្រសិទ្ធភាពនូវឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ភាគីទាំងពីរសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍តាមសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បញ្ចប់យ៉ាងឆាប់នូវការចរចារវាងអាស៊ាននិងចិនអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងស្របនឹងច្បាប់អន្តរជាតិ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានប្រគល់ជានិមិត្តសញ្ញានូវសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពារជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលសិង្ហបុរីជូនវៀតណាម។ ភាគីទាំងពីរបានឯកភាពនឹងបង្កើនការចែករំលែកព័ត៌មាន សហការស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ Covid-19៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ