យុគសម័យ - នាថ្ងៃទី ៧ ខែវិច្ឆិកា សមាគមមិត្តភាពវៀតណាម - រុស្ស៊ីប្រចាំខេត្ត Phu Yen បានបើកកិច្ចប្រជុំ និងពិភាក្សាក្នុងឱកាសរំលឹកខួបលើកទី ១០៤ នៃបដិវត្តខែតុលារុស្ស៊ី (៧ វិច្ឆិកា ១៩១៧ - ៧ វិច្ឆិកា ២០២១)។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃជំនួបនេះ |
ក្នុងកិច្ចប្រជុំមាន៖ ប្រធានសមាគម លោក Nguyen Dac Tan; អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក Dao My; ប្រធានមន្ទីរវប្បធម៌ និងសង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត Phu Yen លោកស្រី Dang Thi Hong Nga; អតីតថ្នាក់ដឹកនាំខេត្ត; តំណាងអង្គការមិត្តភាពក្នុងខេត្ត។
ក្នុងឱកាសនេះ គណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានប្រគល់មេដាយចំនួន ២០ ដល់ មន្ត្រី និងសមាជិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការងាររបស់សមាគម និងកសាងទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី; ប្រគល់ប័ណ្ណសរសើររបស់គណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម - រុស្ស៊ី ដល់បុគ្គលចំនួន ៣នាក់ របស់សមាគមដែលមានសមិទ្ធិផលជាច្រើនក្នុងការងាររបស់សមាគម។
ក្នុងជំនួបនេះ ប្រធានសមាគមលោក Nguyen Dac Tan បានក្រើនរំលឹកដល់តម្លៃនៃបដិវត្តខែតុលារុស្ស៊ី។ លោក Tan បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មហិមានៃប្រវត្តិសាស្ត្រ ហើយក៍ជាព្រឹត្តិការណ៍ដ៍អស្ចារ្យដែលមានឋានៈពិភពលោក។
ថ្លែងមតិក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក Dao My បានអះអាងអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃបដិវត្តខែតុលារុស្ស៊ី; ជំនួយដ៏ស្មោះត្រង់របស់ប្រជាជនសូវៀត សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី។ ទន្ទឹមនឹងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-រុស្ស៊ីនៅខេត្ត Phu Yen ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើថា សមាគមបន្តផ្លាស់ប្តូរ និងលើកកំពស់គុណភាពសកម្មភាព និងអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី; បន្តប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយនិងលើកកំពស់ប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងស្ថានភាពថ្មីផងដែរ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន