Trending now

ទីក្រុងហូជីមិញជូនពរទិវាបុណ្យឯករាជ្យជាតិកម្ពុជា

15:00 | 05/11/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ៤ ខែវិច្ឆិកា នៅស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Tran Phuoc Anh ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃទីក្រុង បានអញ្ជើញមកជូនបាច់ផ្កា និង អបអរសាទរ ខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១)។

ទីក្រុងហូជីមិញ៖ នាំយកអាជីវកម្មពី៥ដល់១០% វិលត្រឡប់ទៅធ្វើការវិញក្នុងស្ថានភាពមានសុវត្ថិភាព ទីក្រុងហូជីមិញ៖ នាំយកអាជីវកម្មពី៥ដល់១០% វិលត្រឡប់ទៅធ្វើការវិញក្នុងស្ថានភាពមានសុវត្ថិភាព
ខ័ណ្ឌប៊ិញថាញ់ (ទីក្រុងហូជីមិញ) ស្ថិតនៅលំដាប់កំពូលទាំង ៤០“ កន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកនាឆ្នាំ ២០២១» ខ័ណ្ឌប៊ិញថាញ់ (ទីក្រុងហូជីមិញ) ស្ថិតនៅលំដាប់កំពូលទាំង ៤០“ កន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកនាឆ្នាំ ២០២១»
ទីក្រុងហូជីមិញជូនពរទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ទិដ្ឋភាពនៃជំនួបនេះ

អញ្ជើញមកអបអរសាទរចំពោះមន្រ្តី និងនិយោជិតនៃអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក Tran Phuoc Anh បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរលើវិស័យជាច្រើនក្នុងទំនាក់ទំនងរវាង វៀតណាម និងកម្ពុជា និយាយរួមរវាងទីក្រុងហូជីមិញ និងតំបន់មូលដ្ឋាននានារបស់ប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជាស្រេចសហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដើម្បីពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានរបស់កម្ពុជា រួមទាំងកម្មវិធីសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការទូតរវាងប្រជាជន និងប្រជាជន ជាពិសេសទីក្រុងហូជីមិញ ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីរៀបចំព្រឹត្តិការ ណ៍កិច្ចការបរទេស ក៏ដូចជាអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧ - ២០២២) និងរៀបចំការតាំងពិពណ៌ ការណែនាំផលិតផលនិងទំនិញ សិក្ខាសាលាវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរយុវជន។

លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វឌ្ឍនភាព និងការអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងទំនាក់ទំនងល្អប្រសើរ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចាំបាច់ត្រូវពង្រឹង ពូនជ្រំនិងអភិវឌ្ឍន៍ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ក្នុងសម័យកាលបច្ចុប្បន្ន ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអប់រំយុវជនជំនាន់ក្រោយឱ្យយល់ពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ដើម្បីឱ្យពួកគេធ្វើសកម្មភាពជាក់ស្តែង រួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងនោះ។

លោក សុខ ដារ៉េត បានសន្យាថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដ៍ល្អប្រសើររវាងកម្ពុជា និងវៀតណាម និយាយរួម និងជាមួយទីក្រុងហូជីមិញ និយាយដោយឡែកផងដែរ៕

Chúc mừng cán bộ, nhân viên Tổng lãnh sự quán Campuchia tại Thành phố Hồ Chí Minh, ông Trần Phước Anh bày tỏ vui mừng về sự phát triển tốt đẹp trên nhiều lĩnh vực trong quan hệ giữa Việt Nam và Campuchia nói chung, giữa Thành phố Hồ Chí Minh và các địa phương của Campuchia nói riêng.

Lãnh đạo Sở Ngoại vụ nhấn mạnh Thành phố Hồ Chí Minh luôn sẵn sàng phối hợp cùng Tổng lãnh sự quán Campuchia tại Thành phố Hồ Chí Minh tăng cường hơn nữa các hoạt động hợp tác với các địa phương của Campuchia, trong đó có các chương trình hợp tác với thủ đô Phnom Penh trên các lĩnh vực trao đổi đoàn cấp cao, hợp tác kinh tế, ngoại giao nhân dân.Đặc biệt, Thành phố Hồ Chí Minh sẵn sàng phối hợp cùng Campuchia tổ chức các sự kiện hợp tác đối ngoại nhân kỷ niệm 55 năm thiết lập quan hệ ngoại giao Việt Nam-Campuchia (1967-2022) như tổ chức triển lãm, giới thiệu sản phẩm hàng hóa, hội thảo khoa học, giao lưu thanh niên.

Ông Sok Dareth nhấn mạnh những tiến bộ, phát triển ngày nay của Campuchia không tách rời sự hợp tác gắn bó, giúp đỡ tận tình lẫn nhau giữa hai nước và mối quan hệ tốt đẹp, hữu nghị truyền thống, hợp tác toàn diện giữa hai nước cần được củng cố, vun đắp phát triển mang lại lợi ích thiết thực cho nhân dân hai nước.

Trong giai đoạn hiện nay hai nước cần quan tâm hơn nữa trong công tác giáo dục các thế hệ trẻ hiểu rõ ý nghĩa, tầm quan trọng của mối quan hệ đặc biệt giữa hai nước để từ đó có các hành động cụ thể, thiết thực góp phần củng cố, phát triển mối quan hệ đó.

Ông Sok Dareth cam kết Tổng lãnh sự quán Campuchia tại Thành phố Hồ Chí Minh sẽ nỗ lực hết sức để góp phần vào việc tăng cường mối quan hệ hữu nghị tốt đẹp giữa Campuchia với Việt Nam nói chung và với Thành phố Hồ Chí Minh nói riêng.

ហេង វុធ្ធី

VN+

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ