Trending now

លោករដ្ឋមន្ត្រីក្រសួងនគរបាល To Lam ជួបពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស

08:57 | 04/11/2021 ឌីណា

យុគសម័យ - នា​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​ទីស្នាក់ការ​ក្រសួង​មហាផ្ទៃ​អង់គ្លេស លោកនាយ​ឧ​ត្ត​ម​សេនីយ៍ To Lam - រដ្ឋមន្ត្រី​ក្រសួងនគរបាល​វៀតណាម​​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Priti Patel រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អង់គ្លេស។

លោករដ្ឋមន្រ្តីនគរបាលវៀតណាម  To Lam អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ លោករដ្ឋមន្រ្តីនគរបាលវៀតណាម To Lam អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ី   សាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ី សាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim
លោករដ្ឋមន្ត្រីក្រសួងនគរបាល To Lam ជួបពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស
លោកនាយឧត្តមសេនីយ៍ To Lam សមាជិក​នៃការិយាល័យ រដ្ឋមន្ត្រីក្រសួង​នគរបាល ​និង​លោកស្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃអង់គ្លេស Priti Patel។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសបានសម្តែងសេចក្តីរីករាយនៅពេល​ដែល​ទទួលស្វាគមន៍ និងជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល​វៀតណាម ហើយអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ To Lam នៅចក្រភពអង់គ្លេសមានអត្ថន័យសំខាន់ រួមចំណែកពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីដោះស្រាយនឹងបញ្ហាសន្តិសុខមិនប្រពៃណី ជាពិសេសការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ការធ្វើចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស ការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់…

លោកស្រី Priti Patel បានបញ្ជាក់ថា ចក្រភពអង់គ្លេសប្តេជ្ញាបង្កើន​ការតភ្ជាប់់នៃផលប្រយោជន៍នៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ានលើគ្រប់វិស័យ និងគាំទ្រតួនាទីកណ្តាលរបស់អាស៊ានក្នុងការថែរក្សាស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ ចក្រភពអង់គ្លេសនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។

ភាគីទាំងពីររីករាយចំពោះការអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស៖ ទិសដៅអភិវឌ្ឍន៍ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ នៅខែកញ្ញាឆ្នាំ ២០២០; កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចក្រភពអង់គ្លេស-វៀតណាម (UKVFTA) ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី