Trending now

ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា

09:04 | 29/10/2021 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu និងលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំ SOM ដើម្បីរៀបចំសម្រាប់សម័យប្រជុំពេញអង្គនៃសន្និសីទកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា លើកទី១១។

កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៧ រវាង​ក្រសួង​ការ​បរទេស​ទាំង​ពីរ​វៀតណាម-កម្ពុជា។ កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៧ រវាង​ក្រសួង​ការ​បរទេស​ទាំង​ពីរ​វៀតណាម-កម្ពុជា។
វៀតណាម-កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម វៀតណាម-កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម
ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា
ទិដ្ឋភាពកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

គេរំពឹងថា សន្និសីទលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនរវាងវៀតណាម និងកម្ពុជានឹងប្រព្រឹត្តទៅតាមទម្រង់អនឡាញ ក្រោមសហអធិបតីភាពលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាលវៀតណាម និងសម្តេច ក្រឡាហោម លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតនៃប្រទេសទាំងពីរ ក៏ដូចជាតំណាងខេត្តជាប់ព្រំដែន វៀតណាម និងកម្ពុជា និងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយផងដែរ។

ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អក្នុងបរិយាកាសដ៏ឧឡារិក បន្ទាន់ និងវិជ្ជមាន ក្នុងស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើខ្លឹមសារសំខាន់ៗជាច្រើនក្នុងរបាយការណ៍ស្នូល និងសេចក្តីថ្លែងការណ៍រួម តាមរយៈនោះបានពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរចាប់តាំងពីសន្និសីទលើកទី ១០ (ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩) រហូតមកដល់បច្ចុប្បន្នក្នុងវិស័យដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម; ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅនៃប្រជាជននៅតាមមូលដ្ឋានព្រំដែន។ ធានាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់នៅទូទាំងព្រំដែនរវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋានសំខាន់សម្រាប់នាំកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានឡើងដល់កម្ពស់ថ្មី រួមចំណែកអភិវឌ្ឍន៍ប្រទេសនីមួយៗ រឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

ប្រតិភូទាំងឡាយក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ ហើយឈានដល់ការឯកភាពខ្ពស់លើទិសដៅ និងខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខដោយបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ព្រំដែនលើវិស័យផ្សេងៗ ដើម្បីទាញ យកសក្តានុពលរបស់ភាគីនីមួយៗ ពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបំពេញសេចក្តីប្រាថ្នារបស់ប្រទេសទាំងពីរនិង តំបន់ព្រំដែន ដោយរួមចំណែកកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនសម្បូររុងរឿង៕

ហេង វុធ្ធី

baoquocte/qdnd

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង