Trending now

កម្ពុជាអំពាវនាវឱ្យអនុវត្តក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន

14:19 | 08/10/2021

នាថ្ងៃទី ៦ ខែតុលា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នាពេលកន្លងមក។

វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩
វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងភ្នំពេញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី ២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣០ (ACC) ដែលប្រព្រឹត្ដទៅនាថ្ងៃទី ៤ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការគោរពគោលដៅនិងគោលការណ៍នៃធម្មនុញ្ញអាស៊ាន កិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍; កិច្ចព្រមព្រៀងស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN); សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធនុយក្លេអ៊ែរ (SEANWFZ); និងទស្សនៈវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP)។

កម្ពុជាអំពាវនាវឱ្យអនុវត្តក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន
រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖cambodiadaily.com)

លោករដ្ឋមន្រ្តី ប្រាក់ សុខុន​ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ានដើម្បីអនុញ្ញាតអោយសកម្មភាពធ្វើដំណើរនិងអាជីវកម្មនៅទូទាំងតំបន់វិលមករកភាពប្រក្រតីឡើងវិញ ដើម្បីឆ្ពោះទៅរកការបង្កើតក្រុមការងារក្នុងការចាប់ផ្តើមដំណើរការនេះ។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៤ ខែតុលា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ លោក Erywan Pehin Yusof នោះ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាពហុភាគីនិយម ក៏ដូចជាភាពចាំបាច់នៃការធានាបាននូវមជ្ឈភាពនិងឯកភាពរបស់អាស៊ាននៅ​ពេលប្រឈមមុខនឹងបញ្ហាប្រឈមក្នុងតំបន់ដែលកំពុងលេចឡើងនិងការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ។

អង្គប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងឡាយបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិផ្សេងៗទៀត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien