Trending now

ប្រទេសចិនបរិច្ចាគបរិក្ខារវេជ្ជសាស្រ្តបន្ថែមទៀតដល់ប្រទេសហ្វីលីពីន ដើម្បីប្រឆាំងជំងឺកូវីដ-១៩

14:40 | 11/05/2020

ប្រទេសចិនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្របន្ថែមទៀតដល់ប្រទេសហ្វីលីពីន ដើម្បីជួយដល់ប្រទេសនេះក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងពន្លឿនការងើបឡើងវិញរបស់ប្រទេសពីជំងឺឆ្លងដ៏ខ្លាំងមួយនេះ។

ប្រទេសចិនបរិច្ចាគបរិក្ខារវេជ្ជសាស្រ្តបន្ថែមទៀតដល់ប្រទេសហ្វីលីពីន ដើម្បីប្រឆាំងជំងឺកូវីដ-១៩

ការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្របន្ទាន់ដល់ហ្វីលីពីននេះរួមមាន ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១០០គ្រឿង ប្រដាប់ធ្វើតេស្តរកមេរោគចំនួន ១៥០.០០០សម្រាប់ ឈុតការពារវេជ្ជសាស្ត្រចំនួន ៧០.០០០ឈុត របាំងបិទមុខវេជ្ជសាស្ត្រប្រភេទ N95 ចំនួន ៧៩.០០០ របាំងបិទមុខសម្រាប់ពេលវះកាត់ចំនួន ១,៣លាន និងវ៉ែនតាការពារវេជ្ជសាស្ត្រចំនួន ៧០.០០០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបាននិយាយថា«យន្ដហោះដឹកទំនិញធុនធ្ងន់ចំនួន ២គ្រឿងបានដឹកជញ្ជូនឧបករណ៍ធ្វើតេស្តចំនួន ១៥០.០០០ និងឈុតការពារវេជ្ជសាស្ត្រចំនួន ១៨.០០០ ទៅដល់ទីក្រុងម៉ានីល (កាលពីចុងសប្តាហ៍)។ សម្រាប់គ្រឿងបរិក្ខារផ្សេងៗទៀតត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងម៉ានីលក្នុង​ពេលឆាប់ៗនេះ»។

នៅក្នុងពិធីមួយនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេស ឯកអគ្គរដ្ឋទូតចិន លោក Huang Xilian បានប្រគល់អំណោយ​នេះដល់រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin និងទីប្រឹក្សាសន្តិភាព លោក Carlito Galvez សម្រាប់ការអនុវត្ត​ផែនការសកម្មភាពរបស់រដ្ឋាភិបាលហ្វីលីពីនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក Huang បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងពិធីនោះថា «យើងប្តេជ្ញាបង្កើតភាពជាដៃគូថ្មីដែលជាគំរូល្អសម្រាប់កិច្ច​សហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតអន្តរជាតិ»។

លោកបាននិយាយបន្ថែមថា «យើងនឹងឈររួមគ្នាជាមួយរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដើម្បីរួមគ្នាយកឈ្នះលើមេររោគរាត​ត្បាតនេះរហូតដល់ថ្ងៃទទួលបានជ័យជម្នះចុងក្រោយ»។

លោកឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ប្រទេសចិនកោតសរសើរចំពោះ «ការគាំទ្រ និងជំនួយដ៏មានតម្លៃ» របស់ប្រទេស​ហ្វីលីពីនក្នុងគ្រាដ៏លំបាកនៅពេលដែលប្រទេសចិនកំពុងដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

លោក Huang បាននិយាយថា «ដើម្បីទទួលបានការជួយពីហ្វីលីពីន នឹងបង្ហាញពីសាមគ្គីភាព និងភាពជាដៃគូរបស់យើង ប្រទេសចិនបានផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសហ្វីលីពីនឱ្យអស់ពីសមត្ថភាពតាំងពីពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុង ប្រទេសហ្វីលីពីនកាលពីដើមខែមីនាមកម៉្លេះ»៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍