Trending now

សហគមន៍ធុរកិច្ចអាមេរិកមានបំណងចង់សហប្រតិបត្តិការរក្សាផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម

11:06 | 01/10/2021 យោងតាមវិឡុសំលេងវៀតណាម

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា តាមសំណើររបស់លោក Ted Osius ប្រធាននិងជា អគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញធ្វើជាអធិបតីនៅជំនួបធ្វើការដោយផ្ទាល់គួបផ្សំនឹងការចូលរួម តាមប្រព័ន្ធវីដេអ៊ូជាមួយក្រុមធុរជនជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

វៀតណាម - អាមេរិក៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ វៀតណាម - អាមេរិក៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ
ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ
ទដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNExpress)
ទដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNExpress)

ជំនួបធ្វើការគឺសំដៅបង្ហាញការប្ដេជ្ញាចិត្តនៃវិស័យសេដ្ឋកិច្ចឯកជនអាមេរិកក្នុងតួនាទីជាដៃគូនិងប្រភពធនធានគួរឲ្យជឿទុកចិត្ត ក្នុងការជំរុញគោលដៅអាទិភាពនានា ជាពិសេសគឺការផ្លាស់ប្ដូរឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។

អញ្ជើញថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយ តម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានដ៏សំខាន់ៗរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ជាពិសេសគឺលើសសរស្តម្ភពាក់ព័ន្ធដល់ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។

ចែករំលែកជាមួយការលំបាករបស់សហគ្រាសអាមេរិកនិងដៃគូនានាដែលកំពុងធ្វើផលិតកម្មនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃរលកជម្ងឺរាតត្បាត កូវីដ ១៩ លើកទី៤នោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា នេះ ត្រឹមតែជាការលំបាកបណ្ដោះអាសន្នក្នុងរយៈពេលខ្លីខាងមុខ ដោយសារតែវៀតណាម មានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរដើម្បីជួយភាគីនានាបន្តសហប្រតិបត្តិការឆ្ពោះទៅរក កំណើនប្រកបដោយចីរភាព ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរក៏ដូចជាសហគមន៍ ធុរកិច្ចនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិកហើយមានបំណងចង់ អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយទ្វេភាគីដោយឈរលើផលប្រយោជន៍ទៅវិញទៅមក នាំមកនូវផ្លែផ្កាជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Ted Osius ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានសម្ដែងបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមដើម្បី រក្សាផលិតកម្ម បង្កើតការងារធ្វើនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សហគមន៍ធុរកិច្ចអាមេរិកប្ដេជ្ញាចិត្តគាំទ្រចំពោះគោលដៅ២ដើរទន្ទឹមគ្នារបស់វៀតណាមនោះគឺគ្រប់គ្រងជម្ងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ក៏ដូចជាសម្របខ្លួនទៅនឹងគន្លង ប្រក្រតីភាពថ្មី៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ