Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើកិច្ចសន្ទនាស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី

13:14 | 13/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - តំណាងក្រុមបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាង ថាគោលជំហរដោយឥតងាករេរបស់វៀតណាមគឺប្រឆាំងជំទាស់រាល់សកម្មភាពនៃការប្រើប្រាស់អាវុធគីមីព្រមទាំងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ហើយរាល់សកម្មភាពរបស់ OPCW ដែលត្រូវបានអនុវត្តស្របតាមអនុសញ្ញានេះ។

ទិដ្ឋភាពនៃអាគារទ្រុឌទ្រោមបន្ទាប់ពីមានការប្រយុទ្ធគ្នានៅ Idlib ប្រទេសស៊ីរីកាលពីថ្ងៃទី ៤ ឧសភាឆ្នាំ ២០២០ (រូបថត៖ AFP / Vnanet)

នារសៀលថ្ងៃទី ១២ ខែឧសភា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការស្តីពីអាវុធគីមីនៅស៊ីរីដោយមានការចូលរួមរបស់អគ្គលេខាធិការរងនិងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកការរំសាយសព្វាវុធ លោកស្រី Izumi Nakamitsu អគ្គនាយកនៃការហាមឃាត់អាវុធគីមី (OPCW)លោក Fernando Arias និងអ្នកសម្របសម្រួលក្នុងក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់របស់ OPCW លោក Santiago Onate។

ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សានេះលោកស្រី Nakamitsu និងតំណាង OPCW បានជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនៃកិច្ចសហប្រតិបត្តិការរវាង OPCW និងស៊ីរីស្តីពីអាវុធគីមីនាពេលកន្លងមកគួរឱ្យកត់សម្គាល់រាល់សកម្មភាពនៅក្នុងវិស័យនេះ ដូចជាវគ្គពិគ្រោះយោបល់រវាង OPCW និងស៊ីរីត្រូវបានពន្យារពេលដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ។

លើកពីនេះទៀត ថ្លែងកិច្ចសន្ទនានេះសមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសំដែងនូវទស្សនៈ លើរបាយការណ៍ថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ របស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ស្តីពីការប្រើប្រាស់អាវុធគីមីនៅប្រទេសស៊ីរី។ ប្រទេសមួយចំនួនបានលើកឡើងពីសន្និដ្ឋាននៃរបាយការណ៍ស្តីពីការមានមូលដ្ឋាននានាប៉ុន្តែមិនអាចចេញសន្និដ្ឋានពិតប្រាកដណាមួយដែលចោទថាកងទ័ពជើងអាកាសស៊ីរីបានធ្វើការវាយប្រហារគីមីចំនួន ៣ លើកសនៅឯទីក្រុង Ltamenah កាលពីខែមីនាឆ្នាំ ២០១៧ ។

ប្រទេសមួយចំនួនទៀតក៏បានបដិសេធជាសាធារណៈស្តីពីនីតិវិធីរបស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ ក៏ដូជជារបាយការណ៍របស់ក្រុមនេះផងដែរ។ ថ្លែងនៅឯកិច្ចប្រជុំនេះ តំណាងក្រុមបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាង ថា គោលជំហរដោយឥតងាករេរបស់វៀតណាមគឺប្រឆាំងជំទាស់រាល់សកម្មភាពនៃការប្រើប្រាស់អាវុធគីមីព្រមទាំងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ហើយរាល់សកម្មភាពរបស់ OPCW ដែលត្រូវបានអនុវត្តស្របតាម អនុសញ្ញាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ