យុគសម័យ - ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្រ្តាលីបាននិយាយឲ្យដឹងថា ផ្លែស្រកានាគ វៀតណាមទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ដោយអ្នកប្រើប្រាស់វាយតំលៃហើយកំពុងបានពេញនិយមនៅប្រទេសអូស្ត្រាលី។
![]() |
![]() |
![]() |
ផ្លែស្រកានាគពណ៌លឿងដែលមានគុណភាពខ្ពស់ពីរតោនទើបតែនាំចូលនិងចែកចាយនៅក្នុងប្រទេសអូស្ត្រាលី។ (រូបថត៖ VNA ) |
“ខ្ញុំចូលចិត្តខ្លាំងណាស់! តើខ្ញុំអាចទិញវាពេញមួយឆ្នាំបានទេ? ផលិតផលដែលមានគុណភាពល្អ ហើយតម្លៃខ្ពស់” គឺជាការវាយតំលៃចំនួនពីរក្នុងចំណោមការវាយកំលៃជាច្រើន នៅលើគេហទំព័រលក់ទំនិញ តាមអ៊ិនធើណិតនៃប្រព័ន្ធផ្សារទំនើប Woolworths (ធំបំផុតរបស់អូស្ត្រាលី) ចំពោះផ្លែស្រកានាគវៀតណាម។ ការវាយតំលៃទាំងអស់នៅលើគេហទំព័រនេះទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
នៅប្រព័ន្ធផ្សារទំនើប Coles ផ្លែស្រកានាគស្រស់ដែលមានយីហោ Red Dragon បានលក់ក្នុងតម្លៃ ៤,៩ AUD/ផ្លែ។ ផ្លែស្រកានាគវៀតណាមកំពុងលក់ពេញមួយឆ្នាំនៅផ្សារទំនើបនេះ។ អាចនិយាយថាផលិតផលដែលលក់នៅផ្សារទំនើប Coles និង Woolworths ធ្វើជាសក្ខីភាពនៃគុណតម្លៃនិងគុណភាព។
នាយកក្រុមហ៊ុន Hoa អូស្រ្តាលីបានចែករំលែកថា ផ្លែស្រកានាគគឺជាផលិតផលយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីចែកចាយនៅទីក្រុងឆ្នេរសមុទ្រអូស្ត្រាលី។ មានពេលខ្លះ ផ្លែស្រកានាគមិនមានលក់ទេ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្រ្តាលី ចាប់តាំងពីដើមឆ្នាំមក មានសកម្មភាពណែនាំនូវផ្លែស្រកានាគចំនួន ៣ នៅអូស្ត្រាលី ទំហំពាណិជ្ជកម្មនៃការនាំចេញផ្លែស្រកានាគវៀតណាមទៅអូស្ត្រាលកើនឡើងជិត ៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន