Trending now

អាកាសយានដ្ឋានអន្តរជាតិ Van Don ស្វាគមន៍ជើងហោះហើរសាកល្បងលើកទី ៤ នៃ “លិខិតឆ្លងដែនវ៉ាក់សាំង”

10:54 | 25/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ២៣ ខែកញ្ញា អាកាសយានដ្ឋានអន្តរជាតិ Van Don (ខេត្ត Quang Ninh) បានស្វាគមន៍ជើងហោះហើរសាកល្បងលើកទី ៤ នៃ“ លិខិតឆ្លងដែនវ៉ាក់សាំង”តាមកម្មវិធីធ្វើ​ចត្តាឡីស័កក្នុងរយៈពេល ៧ ថ្ងៃរបស់ក្រសួងសុខាភិបាល។

ខេត្តខាញ់ហ័រ (Khanh Hoa) នឹងធ្វើការសាកល្បងទទួលភ្ញៀវទេសចរណ៍អន្តរជាតិដោយមាន«លិខិតឆ្លងដែនវ៉ាក់សាំង» ខេត្តខាញ់ហ័រ (Khanh Hoa) នឹងធ្វើការសាកល្បងទទួលភ្ញៀវទេសចរណ៍អន្តរជាតិដោយមាន«លិខិតឆ្លងដែនវ៉ាក់សាំង»
អាកាសយានដ្ឋានអន្តរជាតិ Da Nang ទទួលបានវិញ្ញាបនបត្រ​ស្តង់ដារ​សុខាភិបាល​អាកាសយានដ្ឋាន អាកាសយានដ្ឋានអន្តរជាតិ Da Nang ទទួលបានវិញ្ញាបនបត្រ​ស្តង់ដារ​សុខាភិបាល​អាកាសយានដ្ឋាន
អាកាសយានដ្ឋានអន្តរជាតិ Van Don ស្វាគមន៍ជើងហោះហើរសាកល្បងលើកទី ៤ នៃ “លិខិតឆ្លងដែនវ៉ាក់សាំង”

ជើងហោះហើរមានលេខ VN18 ផ្ទុកអ្នកដំណើរ ៣០១ នាក់មកពីប្រទេសបារាំងបានចុះចត នៅវេលាម៉ោង ៦ និង ៥៩ នាទី ល្ងាចថ្ងៃទី ២៣ ខែកញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ Van Don។ នេះក៏ជាជើងហោះហើរចុងក្រោយក្នុងការអនុវត្តសាកល្បងនូវការស្វាគមន៍អ្នក​ដំណើរដែលមាន “លិខិតឆ្លងដែនវ៉ាក់សាំង” ចូលប្រទេសវៀតណាម។ អ្នកដំណើរទាំងអស់គឺជាពលរដ្ឋវៀតណាមដែលត្រឡប់មកពីអឺរ៉ុបវិញ។

មុននេះនៅថ្ងៃទី ៤ ខែសីហា ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលប្រទេសវៀតណាមដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពេញលេញឬជាសះស្បើយពីជំងឺកូវីដ ១៩ ដែលកំណត់ឱ្យការធ្វើចត្តាឡីស័ក ក្នុងរយៈពេល ៧ថ្ងៃនិងបន្តការត្រួតពិនិត្យសុខភាព ក្នុងរយៈពេល ៧ ថ្ងៃបន្តទៀត ចំពោះអ្នកចូលមកប្រទេសដែលមានលទ្ធផលតេស្តអវិជ្ជមាននឹង​វីរុស SARS-CoV-2 អ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គ្រប់ដូស ឬ អ្នកធ្លាប់ឆ្លងវីរុស SARS-CoV-2 និងមានលិខិតបញ្ជាក់ពីការជាសះស្បើយ៕

ឌីណា

Thanh nien

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត