Trending now

ខេត្តដុងណៃនឹង ដាក់ឲ្យ នៅដាច់ដោយឡែក F0 នៅផ្ទះក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ ម៉ឺននាក់

12:34 | 24/09/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ២២ ខែកញ្ញាគណៈកម្មាធិការប្រជាជនខេត្តដុងណៃ (Dong Nai) បានអោយដឹងថាមូលដ្ឋានទើបតែបានចេញផែនការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលខេត្តនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥ ម៉ឺននាក់។

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម
ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់ ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
ខេត្តដុងណៃនឹង ដាក់ឲ្យ នៅដាច់ដោយឡែក F0 នៅផ្ទះក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ ម៉ឺននាក់
ខេត្តដុងណៃនឹង ដាក់ឲ្យនៅដាច់ដោយឡែកF0 នៅផ្ទះក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ ម៉ឺននាក់

នៅថ្ងៃទី ២២ ខែកញ្ញាគណៈកម្មាធិការប្រជាជនខេត្តដុងណៃ (Dong Nai) បានអោយដឹងថាមូលដ្ឋានទើបតែបានចេញផែនការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលខេត្តនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥ ម៉ឺននាក់។

យោងតាមគណៈកម្មាធិការប្រជាជនខេត្តដុងណៃបានអោយដឹងថា នៅពេលដុងណាយមានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៥ ម៉ឺននាក់គណៈកម្មាធិការប្រជាជនខេត្ត នឹងបន្តដឹកនាំការអនុវត្តយ៉ាងតឹងរឹងនូវសារាចរណ៍លេខ១៦/CT-TTgរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំបន់ខេត្តនិងចាត់វិធានការណ៍មួយចំនួនផ្សេងទៀត ដើម្បីរឹតបន្តឹងអនុវត្តន៍ការរក្សាគម្លាត។

ខេត្តនឹងស្នើឱ្យអនុវត្តស្ថានភាពគ្រាអាសន្ន (បើចាំបាច់) និងដាក់ពង្រាយដំណោះស្រាយដំណាលគ្នាទៅនឹងភាពអាសន្នយោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងបទបញ្ជាគ្រាអាសន្នរបស់រដ្ឋសភានិងសេចក្តីណែនាំបច្ចុប្បន្ន។

គណៈកម្មាធិការដឹកនាំការបង្ការនិងគ្រប់គ្រងជំងឺខេត្តដុងណៃនឹងជួបប្រជុំគ្នាជារៀងរាល់ថ្ងៃវាយតម្លៃស្ថានភាពនៃការរីករាលដាលនិងប្រកាសពីការព្រមានកម្រិតខ្ពស់បំផុតដល់សហគមន៍។

វិស័យសុខាភិបាលដុងណៃបន្តយកសំណាកដើម្បីធ្វើតេស្តនិងពិនិត្យជំងឺដោយផ្តោតលើតំបន់ដែលមានហានិភ័យខ្ពស់តំបន់មានការផ្ទុះឡើងបរិមាណការរីករាលដាលយ៉ាងឆាប់រហ័សដូចជាមូលដ្ឋានផលិតកម្មនិងធ្វើអាជីវកម្ម តំបន់ឧស្សាហកម្ម ផ្ទះសំណាក់; អនុវត្តការ ដាក់ឲ្យ នៅដាច់ដោយឡែក F1នៅផ្ទះ ក្នុងវិសាលភាពទូទាំងខេត្ត ; ដាក់ពង្រាយស្ថានីយ៍ពេទ្យចល័តនៅតាមឃុំនិងសង្កាត់។

ខេត្តផ្តោតលើការព្យាបាលអ្នកឆ្លងជំងឺយ៉ាងហ្មត់ចត់ដោយធានាថាចំនួនករណីធ្ងន់ធ្ងរមិនលើសពី ៩០០នាក់ (រៀបចំគ្រែយ៉ាងតិច ៩០០ សម្រាប់អ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ) ជំងឺមធ្យមមានប្រហែល ៧.៣០០ ករណីហើយនៅសល់ពីនោះគឺករណីជំងឺស្រាលនិង គ្មានរោគសញ្ញាដែលមានប្រហែល ៤១.០០០ ករណី៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស