Trending now

ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai

09:53 | 22/09/2021

តាមទស្សនាទានរបស់ជនជាតិ Gia Rai នៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម) និយាយរួម និងស្រុក Ia Pa ខេត្ត Gia Lai និយាយដោយឡែក ផ្ទះរ៉ុង (ផ្ទះសង់ខ្ពស់ផុតពីដី) គឺជានិមិត្តសញ្ញារបស់សហគមន៍ និងមានអត្ថន័យសំខាន់ក្នុងជីវភាពខាងស្មារតី និងវិញ្ញាណ។

មុខរបបត្បាញក្រណាត់របស់ជនជាតិ Gia Rai និងជនជាតិ Ba Na មុខរបបត្បាញក្រណាត់របស់ជនជាតិ Gia Rai និងជនជាតិ Ba Na
ដំណើរពីអ្នកដើរតាម Fulro ក្លាយទៅជាអ្នកកិត្យានុភាពមួយរបស់ Rai ដំណើរពីអ្នកដើរតាម Fulro ក្លាយទៅជាអ្នកកិត្យានុភាពមួយរបស់ Rai

ក្រោយពីការធ្វើបម្លាស់ទី រឺជួសជុលផ្ទះរ៉ុងឡើងវិញ បងប្អូនជនជាតិ Gia Rai រៀបចំពិធីសែន Yang (ព្រះអាទិទេព)។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនសម្តែងនូវការដឹងគុណដល់ព្រះអាទិទេព បួងសួងសុំ សេចក្តីសុខនិងសេចក្តីចំរើនរុងរឿង។ នៅខែមិថុនា ឆ្នាំ ២០២០ នៅភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ទីក្រុងហាណូយ) បងប្អូនជនជាតិ Gia Rai មកពីស្រុក Ia Pa ខេត្ត Gia Lai បានបង្កើតឡើងវិញនូវពិធីសែនឡើងផ្ទះរ៉ុង។ កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបថតមួយចំនួនដល់មិត្តអ្នកអានដូចខាងក្រោម៖

ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai
អ្នកភូមិត្រៀមរៀបចំពិធីសែន
ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai
ពិធីបើកត្រូវបានប្រារព្ធឡើងនៅខាងក្រោមផ្ទះ ក្បែរជើងជណ្តើរនៃផ្ទះរ៉ុង
ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai
បន្ទាប់ពីពិធីសែននៅក្រោមផ្ទះ គ្រូសែននិងព្រឹទ្ធាចារ្យរៀបចំពិធីនៅក្នុងផ្ទះ
ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai
អ្នកភូមិទាំងអស់គ្នាប្រារព្ធពិធីសែនផង វាយគងឃ្មោះរាំជុំវិញពានស្រាផង
ការរៀបចំពិធីសែនឡើងផ្ទះរ៉ុងថ្មីរបស់ជនជាតិ Gia Rai
នៅចុងបញ្ចប់នៃពិធីសែន អ្នកភូមិទាំងឡាយនាំគ្នារាំ និងច្រៀងនៅទីធ្លាខាងមុខផ្ទះរ៉ុង

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ