Trending now

ជំនួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký

11:14 | 18/09/2021 ឌីណា

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Thai Xuan Dung និងកម្មាភិបាលស្ថានទូតទើបតែបានចូលរួមមហោស្រពពិភពពណ៌ ឆ្នាំ២០២១ និងជួបសំណះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅខេត្ត Ústecký (សាធារណរដ្ឋឆែក) ។

ទិវាគ្រួសារអាស៊ានឆ្នាំ២០២១នៅសាធារណៈរដ្ឋឆែក ទិវាគ្រួសារអាស៊ានឆ្នាំ២០២១នៅសាធារណៈរដ្ឋឆែក
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម
ជំនួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Thai Xuan Dung បានចូលរួមក្នុងមហោស្រពពិភពពណ៌ ឆ្នាំ ២០២១ ។

តាមឯកអគ្គរដ្ឋទូត លោក Thai Xuan Dung បានឲ្យដឹងថាមហោស្រពពិភពពណ៌ ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍ដែលរៀបជាប្រចាំឆ្នាំ ដោយក្រុមប្រឹក្សាខេត្ត Ústecký និងការិយាល័យសមាហរណកម្មទីក្រុង​ Ústi nad Labem ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំំនងមិត្តភាពនិងការបង្រួបបង្រួមរវាងសហគមន៍ជនជាតិភាគតិច នៅសាធារណរដ្ឋឆែក រួមទាំងសហគមន៍ជនជាតិវៀតណាម។ នៅឆ្នាំ ២០២០ ព្រឹត្តិការណ៍នេះ​ត្រូវបានពន្យាពេល ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ឆ្នាំនេះតំណាងប្រទេសវៀតណាមបានចូលរួមមហោស្រពនេះដោយ​ការសម្តែងបទចម្រៀងប្រជាប្រិយ រួមជាមួយស្តង់អាហារប្រពៃណីដែលមានមុខម្ហូបពិសេស ដូចជា ណែមចៀន បាន​ដំណើប gac នំចៀន នំសែនព្រះខែ កាហ្វេ …

ជំនួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký
ម្ហូបវៀតណាមបានណែនាំនៅក្នុងមហោស្រពពិភពពណ៌ ឆ្នាំ ២០២១ នេះ ។

នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតលោក Thai Xuan Dung បានធ្វើការជាមួយថ្នាក់ដឹក​នាំសមាគមន៍ជនជាតិវៀតណាមនៅខេត្ត Ústecký។ នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបានសួរអំពីស្ថានភាពធ្វើអាជីវកម្ម ក៏ដូចជាការងារបង្ការ​និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ជំនួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានជួបសំណះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký នៃសាធារណរដ្ឋឆែក។

ឯកអគ្គរដ្ឋទូត លោក Thai Xuan Dung ក៏បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាស នាខេត្ត Ústecký ផងដែរ។ មជ្ឈមណ្ឌលនេះបានបង្កើតឡើង ក្នុងឆ្នាំ ២០១១ ហើយនៅឆ្នាំ ២០១៥ បាន​ទទួល​​លិខិតបញ្ជាក់ជាផ្លូវការអំពីមជ្ឈមណ្ឌលវប្បធម៌និងជំនឿនៃតំបន់ឆែកនៅភាគខាងជើង ដោយអាជ្ញាធរខេត្ត Ústecký ។ មជ្ឈមណ្ឌលនេះគឺជាកន្លែងរៀបចំសកម្មភាពជំនឿសម្រាប់ប្រជាជន រួមចំណែកក្នុងការកសាងនិងពង្រឹងសាមគ្គីភាព សេចក្តីស្រឡាញ់និងការជួយគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ជនជាតិវៀតណាមក្នុងតំបន់ពង្រីកការរួមសាមគ្គីភាពមិត្តភាពដល់បងប្អូនទាំងអស់របស់សហគមន៍វៀតណាម នៅសាធារណរដ្ឋឆែក ដែលរួមចំណែកអភិរក្សនិងលើកកម្ពស់ប្រពៃណី វប្បធម៌វៀតណាម រួមចំណែកដល់ពិពិធកម្មនៃវប្បធម៌របស់សាធារណរដ្ឋឆែក៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)