Trending now

កំពង់ផែនេសាទធំជាងគេនៅតំបន់កណ្តាលខាងត្បូងវៀតណាមបានដំណើរការឡើង

11:15 | 18/09/2021 ហេង វុធ្ធី

យុគសម័យ -នៅថ្ងៃទី ១៥ ខែកញ្ញា កំពង់ផែនេសាទត្រី Hon Ro និង ផ្សារលក់គ្រឿងសមុទ្រនៅភាគកណ្តាលទីក្រុងញ៉ាត្រាង (Nha Trang) ខេត្ត ខាញ់ហូ (Khanh Hoa) បានចាប់ផ្តើមប្រតិបត្តិការឡើងវិញបន្ទាប់ពីអស់រយៈពេលជាង ២ ខែបានផ្អាកប្រតិបត្តិការដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩

ប្រជានេសាទខិតខំប្រឹងប្រែងជំនេះលើ”កាតពណ៌លឿង”របស់ EU ប្រជានេសាទខិតខំប្រឹងប្រែងជំនេះលើ”កាតពណ៌លឿង”របស់ EU
ឆ្លងកាត់បទពិសោធន៍រស្ទូចត្រី នៅកោះ Co To ឆ្លងកាត់បទពិសោធន៍រស្ទូចត្រី នៅកោះ Co To
កំពង់ផែនេសាទធំជាងគេនៅតំបន់កណ្តាលខាងត្បូងវៀតណាមបានដំណើរការឡើង
កំពង់ផែនេសាទធំជាងគេនៅតំបន់កណ្តាលខាងត្បូងវៀតណាមបានដំណើរការឡើងវិញហើយ

នៅថ្ងៃដំបូងកំពង់ផែនេសាទដំណើរការបានតែ ១/៣ នៃសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះដោយសារកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះមនុស្សនិងយានយន្តដែលចូលនិងចាកចេញពីកំពង់ផែ។

ម្ចាស់នាវាអ្នកផ្តល់សេវាកម្មនិងពលករភាគច្រើនមកកំពង់ផែ Hon Ro បានមកស្វែងយល់ព័តិមានបទបញ្ជានិងនីតិវិធីដើម្បីដំណើរការ។ គ្រឿងបរិក្ខារផ្គត់ផ្គង់ប្រេងទឹកកកអាហារនិងគ្រឿងឧបភោគបរិភោគបាននិងកំពុងដំណើរការ។

ដំបូងឡើយមានកប៉ាល់នេសាទនៅឆ្ងាយឆ្នេរសមុទ្រចំនួន ២០ នៅក្នុងខេត្តដែលកំពុងអនុវត្តនីតិវិធីរៀបចំទឹកកកដុំនិងអាហារដើម្បីទៅឯនាយសមុទ្រ។ កំពង់ផែនេសាទបានបើកឡើងវិញកន្លែងផ្តល់សេវាកម្មត្រូវបានបើកហើយកប៉ាល់នេសាទបានចេញដំណើរដោយបង្កើតបរិយាកាសរស់រវើកនៅកំពង់ផែនេសាទធំបំផុតនៅតំបន់កណ្តាលខាងត្បូងនេះ។

នៅចំពោះមុខកំពង់ផែ Hon Ro ត្រឹមតែដំណើរការជាអតិបរមា ៣០% នៃសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះហើយក្នុងមួយថ្ងៃៗរគណៈកម្មការគ្រប់គ្រងកំពង់ផែត្រឹមតែធ្វើបែបបទអោយនេសាទចំនួន២០ប៉ុណ្ណោះចេញពីកំពង់ផែនឹងចំនួននាវា២០ទៀតចូលកំពង់ផែដើម្បីលក់គ្រឿងសមុទ្រ៕

ហេង វុធ្ធី

tuoitre.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព