នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Kumar Verma។
![]() |
![]() |
![]() |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមនៅក្នុងជំនួប (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីឥណ្ឌាដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិលើកទី ៧៦ របស់វៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌាដែលបានជួយឧបត្ថម្ភវៀតណាមនូវម៉ាស៊ីនផលិតអុកស៊ីសែន និងសម្ភារៈបរិក្ខារពេទ្យនានា។ លោកប្រធានរដ្ឋ មានគោលបំណងចង់បានលោកឯកអគ្គរដ្ឋទូត ជំរុញឱ្យរដ្ឋាភិបាលឥណ្ឌាឲ្យវៀតណាមបុលនូវវ៉ាក់សាំងការពារ Covid-19 ចំនួន ១០ លានដូស ជាបន្ទាន់ និងផ្តល់ថ្នាំព្យាបាលជំងឺ Covid-19 ក៏ដូចជាសម្ភារៈបរិក្ខារពេទ្យផ្សេងៗទៀតជូនវៀតណាម។
នាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរគប្បីសហប្រតិបត្តិការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត; ជំរុញការអនុវត្តកម្មវិធីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាលឆ្នាំ ២០២១-២០២៣។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ការការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចពាណិជ្ជកម្មជាដើម។
![]() |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម លោក Pranay Verma (រូបថត៖ VOV) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឥណ្ឌា ជាពិសេសលើបញ្ហាសមុទ្រខាងកើត ព្រមទាំងសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់អាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលប្រទេសទាំងពីរជាសមាជិកមិនអចិន្ត្រៃយ៍។
លោកឯកអគ្គរដ្ឋទូត Pranay Verma បានឯកភាពជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc ស្តីពីខ្លឹមសារទាំងឡាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានគាំទ្រឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងរលកទី ២ នៃជំងឺរាតត្បាត Covid-19 នៅខែមិថុនាកន្លងមក។ លោកក៏បានបញ្ជាក់ថា ឥណ្ឌាតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធនេះ។ បណ្ដាក្រុមហ៊ុនឱសថឥណ្ឌាក៏បានផ្តល់ថ្នាំព្យាបាលជំងឺ Covid-19 ជូនប្រទេសវៀតណាមហើយ។ ថ្វីត្បិតតែឥណ្ឌាកំពុងផ្តោតសំខាន់ទៅលើកម្មវិធីចាក់វ៉ាក់ក៏ដោយ ក៏តែងតែយកចិត្តទុកដាក់ចំពោះការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់បណ្ដាដៃគូ រួមទាំងវៀតណាមផងដែរ។ ឥណ្ឌាក៏បានបង្កើនសមត្ថភាពផលិតវ៉ាក់សាំងក្នុងស្រុក ដើម្បីជួយឧបត្ថម្ភបណ្ដាដៃគូផងដែរ៕
មតិពីមិត្តអ្នកអាន