Trending now

ធុរិកិច្ចជប៉ុននៅវៀតណាមនិងឥណ្ឌាជាង ៥០% គ្រោងពង្រីកប្រតិបត្តិការរបស់ខ្លួន

02:22 | 09/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នេះជាលទ្ធផលនៃការស្ទង់មតិតាមអ៊ិនធឺរណែត ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានក្យូដូនៅថ្ងៃទី ៧ ខែកុម្ភៈ ដោយក្រុមហ៊ុនធនធានមនុស្សជប៉ុន Pasona Group Inc. អនុវត្តនៅខែធ្នូឆ្នាំ ២០២០ សម្រាប់ក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅ ១១ ប្រទេស រួមមានអាមេរិក កាណាដា ហុងកុង តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ីនិងឥណ្ឌា។

ធុរិកិច្ចជប៉ុននៅវៀតណាមនិងឥណ្ឌាជាង ៥០% គ្រោងពង្រីកប្រតិបត្តិការរបស់ខ្លួន

តាមនោះ ចំនួន ៥៧% នៃក្រុមហ៊ុនជប៉ុននៅវៀតណាមនិង ៥៥% នៃសហគ្រាសនៅក្នុងប្រទេសឥណ្ឌាបានឲ្យដឹងថា ពួកគេនឹងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសសាមី បើប្រៀបធៀបទៅនឹងកម្រិតមធ្យម ៣៩% នៃ ១១ ប្រទេសនិងតំបន់ដែលត្រូវបានស្ទង់មតិ។

ក្នុងពេលជាមួយគ្នានោះ មានតែក្រុមហ៊ុនជប៉ុនចំនួន ១៣% ប៉ុណ្ណោះនៅហុងកុង (ចិន) មានបំណងពង្រីកអាជីវកម្ម ដែលជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសនិងដែនដីដែលបានស្ទង់មតិ។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៨១៨ ដែលត្រូវបានស្ទង់មតិនោះ ចំនួន ៦៧% បាននិឲ្យដឹងថា ពួកគេមានផែនការរក្សាទីតាំងនិងប្រតិបត្តិការនាពេលបច្ចុប្បន្ននៅក្នុងប្រទេសនិងតំបន់ចំនួន ១១។

មានចំនួន ២០% មានគម្រោងធ្វើឱ្យប្រសើរឡើងនូវទីតាំងរបស់ពួកគេទៅទីស្នាក់ការកណ្តាលក្នុងតំបន់ ដែលមួយផ្នែកគឺដោយសារតែការលំបាកក្នុងការធ្វើដំណើរអាជីវកម្មទៅនិងមកពីទីស្នាក់ការកណ្តាលក្នុងប្រទេសជប៉ុន ចំពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VOV)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់