Trending now

វៀតណាមនិងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការតាមសមុទ្រនិងការជួយសង្គ្រោះគ្រោះមហន្តរាយ

21:55 | 25/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កងទ័ពជើងទឹកឥណ្ឌា INS Kiltan បានចុះចតនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញដោយដឹកជំនួយមនុស្សធម៌ចំនួន ១៥ តោនសម្រាប់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។

វៀតណាមនិងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការតាមសមុទ្រនិងការជួយសង្គ្រោះគ្រោះមហន្តរាយ

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងញូវដេលីក្នុងការគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់ចំពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅញូវដេលីបានដកស្រង់សម្តីបណ្តាញសារព័ត៌មាន Hindustan Times ថាកងទ័ពជើងទឹកឥណ្ឌា INS Kiltan បានចុះចតនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញដោយដឹកជំនួយមនុស្សធម៌ចំនួន ១៥ តោនសម្រាប់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងញូវដេលីក្នុងការគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់ចំពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។

ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan ក៏មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការតាមសមុទ្ររវាងកងទ័ពជើងទឹកប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ នៅពេលចាកចេញពីទីក្រុងហូជីមិញនាវា INS Kiltan នឹងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាមនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌាថា ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan នៅវៀតណាម គឺស្ថិតនៅក្នុងក្រប ខ័ណ្ឌ “បេសកកម្ម Sagar-III” ដែលជាផ្នែកមួយក្នុងសកម្មភាពជួយឧបត្ថម្ភ មនុស្សធម៌និងជួយសង្គ្រោះគ្រោះមហន្តរាយរបស់ញូដេលីជូនចំពោះ ប្រទេសស្និទ្ធស្នាលនានា ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតសកល៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន