Trending now

បក្សកុម្មុយនិស្តជប៉ុនវាយតម្លៃខ្ពស់ចំពោះការរួបរួមសាមគ្គីភាពរបស់វៀតណាមក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត

02:45 | 20/08/2021 ឌីណា

យុគសម័យ - ប្រធានបក្សកុម្មុយនិស្តជប៉ុនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ការរស្រុះចិត្តគំនិត រួម​សុខរួមទុកនិ​ងគាំទ្រ​ពេញទំហឹងរបស់ប្រជាជនចំពោះវិធានការរបស់រដ្ឋាភិបាល។ អ្វីៗ គឺដើម្បីសុវត្ថិភាពនិងជីវិតរបស់ប្រជាជន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម
វៀតណាមលើកសំណើរជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន វៀតណាមលើកសំណើរជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន
បក្សកុម្មុយនិស្តជប៉ុនវាយតម្លៃខ្ពស់ចំពោះការរួបរួមសាមគ្គីភាពរបស់វៀតណាមក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត
លោក ឯកអគ្គរដ្ឋទូត Vu Hong Nam បានជួប​ពិភាក្សាជាមួយលោកប្រធានបក្សកុម្មុយនិស្តជប៉ុន Shii Kazuo ។ (រូបថត៖ VNA)

នៅថ្ងៃទី ១៧ ខែសីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Vu Hong Nam បានជួបពិភាក្សានិងប្រគល់លិខិតថ្លែងអំណរគុណរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជូនដល់លោក Shii Kazuo ប្រធាននៃគណៈប្រធានកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តជប៉ុន។

ថ្លែងមតិនៅក្នុងកិច្ចពិភ្សានេះលោកប្រធាននៃគណៈប្រធាននៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តជប៉ុន Shii Kazuo បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមដែលតែងតែយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សនិងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ។ ការឯកភាពជាតិរួបរួមសាមគ្គីភាពនិងការគាំទ្ររបស់ប្រជាជន​ចំពោះវិធានការរបស់រដ្ឋាភិបាលគឺដើម្បីសុវត្ថិភាពនិងជីវភាពរស់នៅរបស់ប្រជាជន។

លោកប្រធាន Shii Kazuo បានចែករំលែកអំពីស្ថានភាពពិភពលោកនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយមានការវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

លោកប្រធាន Shii Kazuo សង្ឃឹមថា នៅពេលដែលជំងឺរាតត្បាតបានគ្រប់គ្រង គណបក្សទាំងពីរនឹងបន្តរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងផ្លាស់ប្តូរការជួបប្រាស្រ័យនិងផ្លាស់ប្តូរទ្រឹស្តីរវាងគណបក្សទាំងពីរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា