Trending now

អង្គការ OPEC+ បានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយប្រេងចំនួន ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ

21:19 | 13/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅមជ្ឈឹមបូព៌ា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ប្រទេសរុស្ស៊ីនិងប្រទេសផលិតប្រេងផ្សេងទៀតកាលពីថ្ងៃទី ១២ ខែមេសាបានយល់ព្រមកាត់បន្ថយផលិតកម្មក្នុងកម្រិតខ្ពស់មួយដែលស្មើនឹងចំនួនប្រហែល ១០% នៃការផ្គត់ផ្គង់សកល។

រោងចក្រកែច្នៃប្រេង Abqaiq នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ (ប្រភព៖ AFP/TTXVN)

ប្រទេសផលិតប្រេង លំដាប់ពិភពលោក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានសម្រេចកិច្ចព្រមព្រៀងមួយ កាត់បន្ថយទិន្នផល ប្រេងចំនួន១០ភាគរយ នៅទូទាំងពិភពលោក ដើម្បីជាការឆ្លើយតប ចំពោះការធ្លាក់ចុះតម្រូវការ ក្នុងរដូវកាសរាតត្បាត នៃវីរុសកូវីដ១៩ និងសង្គ្រាមតម្លៃរវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។

ជាផ្នែកនៃកិច្ចព្រមព្រៀងនោះ ក្រុមប្រទេសទាំង២៣ ដែលហៅថា OPEC+ ដែលរួមមានទាំងប្រទេស ជាសមាជិកអង្គការប្រទេស នាំចេញប្រេងនិងសម្ពន្ធមិត្តនោះ បានព្រមព្រៀងគ្នា កាត់បន្ថយផលិតកម្មចំនួន៩,៧លានបារ៉ែល ពីទីផ្សារពិភពលោកក្នងមួយថ្ងៃ ។

ការកាត់បន្ថយនេះ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ហើយបន្តរហូតដល់ចុងខែមិថុនា ជាពេលដែលអង្គការនឹងចាប់ផ្តើម កាត់បន្ថយនៅតែ៨លានបារ៉ែន រហូតដល់ចុងឆ្នាំ២០២០ និងចំនួន៦លានបារ៉ែលក្នុងមួយថ្ងៃៗ ចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២២ ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦