Trending now

កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណផលមប្រេងរបស់អង្គការ OPEC + ជាមូលហេតុដែលបង្លឲ្យតម្លៃប្រេងធ្លាក់ថុះយ៉ាងខ្លាំង

11:09 | 21/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មន្ត្រីរុស្ស៊ីសង្ស័យថាកិច្ចព្រមព្រៀងថ្មីៗនេះរបស់ OPEC + ក្នុងការកាត់បន្ថយផលិតកម្មប្រេងគឺជាមូលហេតុនៃការធ្លាក់ចុះយ៉ាងគំហុកនូវតម្លៃប្រេងហើយបច្ចុប្បន្ននេះដោយបានឈានដល់កម្រិតទាបបំផុតគឺ ៣៧,៦៣ ដុល្លារក្នុងមួយបារ៉ែល។

កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណផលមប្រេងរបស់អង្គការ OPEC + ជាមូលហេតុដែលបង្លឲ្យតម្លៃប្រេងធ្លាក់ថុះយ៉ាងខ្លាំង

នាថ្ងៃទី ២០ ខែមេសា អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានឲ្យដឹងថា លោកមានការសង្ស័យចំពោះកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណផលប្រេងរ៉ែនាពេលថ្មីៗនេះរបស់អង្គការបណ្តាប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត (OPEC +) គឺជាមូលហេតុដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ហើយឥឡូវនេះបានថយចុះដល់កម្រិតទាបបំផុត។

ក្នុងសេចក្តីអត្ថាធិប្បាយមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយដៃគូនានាដើម្បីចាប់ផ្តើមទិញនិងលក់“ដោយផ្អែកលើការបាត់បង់ឬបង់ប្រាក់លើកិច្ចសន្យា”ក្នុងបរិបទដែលប្រភពផ្គត់ផ្គង់បានសេសសល់លើស ពី ដែនកំណត់ដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ២០ ខែមេសាប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថារដ្ឋបាលរបស់លោកគ្រោងនឹងបង្កើនទុនបំរុងប្រេងចំនួន ៧៥ លានបារ៉ែល នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ។ ក្រសួងថាមពលអាមេរិកកំពុងធ្វើនីតិវិធីដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនប្រេងរបស់ប្រទេសនេះជួលឃ្លាំងស្តុកប្រេងជាតិដើម្បីផ្ទុកប្រេងចំនួន ៧៧ លានបារ៉ែលដើម្បីទប់ទល់នឹងកង្វះការផ្ទុកដោយសារតែតម្រូវការប្រភេទប្រេងឥន្ធនៈនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា