Trending now

នាយកប្រតិបត្តិអាមេរិកចំនួន ៩០ នាក់អំពាវនាវលោកប្រធានាធិបតី Joe Biden បង្កើនជំនួយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដល់វៀតណាម

10:21 | 18/08/2021 ឌីណា

នាយកប្រតិបត្តិចំនួន ៩០នាក់ ដែលមានស្លាកយីហោឈានមុខគេរបស់អាមេរិកបានស្នើរដល់លោកប្រធានាធិបតី Joe Biden ពន្លឿនការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់វៀតណាម។

ប្រទេសវៀតណាមអបអរសាទរលោក Joe Biden ដែលបានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រទេសវៀតណាមអបអរសាទរលោក Joe Biden ដែលបានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក
ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ មេដឹកនាំប្រទេសនានានៅលើពិភពលោកអបអរសាទរបេក្ខជនប្រធានាធិបតីលោក Joe Biden ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ មេដឹកនាំប្រទេសនានានៅលើពិភពលោកអបអរសាទរបេក្ខជនប្រធានាធិបតីលោក Joe Biden
នាយកប្រតិបត្តិអាមេរិកចំនួន ៩០ នាក់អំពាវនាវលោកប្រធានាធិបតី Joe Biden បង្កើនជំនួយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដល់វៀតណាម
វ៉ាក់សាំង Moderna ផលិតនៅអាមេរិក។ (រូបថត៖ AFP)

យោងតាមព័ត៌មានពីសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាមបានឲ្យដឹងថា នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនដល់លោកប្រធានាធិបតី Joe Binden នាពេលថ្មីៗនេះនាយកប្រតិបត្តិនៃម៉ាកល្បី ៗ របស់អាមេរិក ដូចជា Adidas, Coach, Gap, Hanebrands, Nike, VF, Under Amour... បានសង្កត់ធ្ងន់ វៀតណាមគឺជាដៃគូសេដ្ឋកិច្ចនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់របស់អាមេរិក។ ដូច្នេះប្រសិនបើឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មសំខាន់របស់វៀតណាមត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំងវនឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ដល់ហានិភ័យនៃការកាត់ផ្តាច់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យនិងឧស្សាហកម្មទាក់ទងនឹងទីផ្សារនិងអាជីវកម្មអាមេរិក។

នៅថ្ងៃទី ១០ ខែសីហា តំណាងក្រុមហ៊ុន Vitas និងសមាគមស្បែកជើងនិងកាបូបវៀតណាម (Lefaso) បានជួបប្រជុំជាមួយនាយកប្រតិបត្តិម៉ាកអាមេរិកពិភាក្សាអំពីវិធីកៀរគរវ៉ាក់សាំងនិងដំណោះស្រាយស្តារផលិតកម្មឡើងវិញជាបណ្តើរ ៗ សម្រាប់រោងចក្ររបស់ពួកគេ។ Vitas សង្ឃឹមថា នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងអនុប្រធានាធិបតីអាមេរិកលោក Kamala Haris និងថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមនៅចុងខែសីហានេះពួកគេនឹងពិភាក្សាគ្នាអំពីដំណោះស្រាយលំអិត ដើម្បីការពារ”សុខភាព”នៃសង្វាក់ផ្គត់ផ្គង់របស់វៀតណាមនិងអាមេរិក។ នៅលើមូលដ្ឋាននេះសកម្មភាពដើម្បីការពារសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរនឹងអនុវត្តឱ្យបានត្រឹមត្រូវនៅខែកញ្ញា៕

ឌីណា

Vietnamexpress

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា