Trending now

កងទ័ពការពារព្រំដែនខេត្ដ Kon Tum ជួយឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាល​ខេត្តរតនគិរី

07:07 | 09/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៦ ខែសីហា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kon Tum បានរៀបចំពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាលខេត្តរតនគិរី។

ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន
និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Kon Tum និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Kon Tum
លោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kon Tum បានប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាលខេត្តរតនគិរី (រូបថត៖ bienphong.com.vn)
លោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kon Tum បានប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាលខេត្តរតនគិរី (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kon Tum បានប្រគល់អង្ករចំនួន ៣,៥ តោន និងមីកញ្ចប់ ២០ កេស ទឹកត្រី ប្រេងឆា និងម៉ាស់ពេទ្យ សម្លៀកបំពាក់ការពារ និងទឹកថ្នាំ Chloramin B ។ អំណោយទាំងនេះមានតម្លៃសរុបជាង ៥៥ លានដុង។

នេះគឺជាកាយវិការដ៏មានតម្លៃ សំដៅជួយឧបត្ថម្ភដល់កម្លាំងការពារព្រំដែនកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ តាមរយៈនោះ ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kon Tum ជាមួយនគរបាលខេត្តរតនគិរី ក្នុងការគ្រប់គ្រង និងការពារព្រំដែន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ព្រមទាំងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ក៏ដូចជាការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ផងដែរ។

ក្នុងឱកាសនេះដែរ តំណាងនគរបាលខេត្តរតនគិរីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភទាន់ពេលវេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ ព្រមទាំងមានបំណងចង់បន្តរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រង និងការពារព្រំដែន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន