Trending now

ក្រោយពីរយៈពេលជាង ៥០ ឆ្នាំកន្លងមកមកហើយ ប្រជាជនវៀតណាមនៅតែទទួលរងផលវិបាកដោយសង្គ្រាម

10:27 | 09/08/2021

យុគសម័យ - នេះគឺជាខ្លឹមសារសំខាន់មួយដែលបានចែករំលែកដោយឯកអគ្គរដ្ឋទូត George Moose អនុប្រធានវិទ្យាស្ថានសន្តិភាពអាមេរិក នៅក្នុងនៅសិក្ខាសាលាតាមអ៊ីនធើណិត“ ការជំនេះលើផលវិបាកដោយសង្គ្រាម រួមគ្នាឆ្ពោះទៅមុខ” ដែលបានធ្វើឡើងនៅថ្ងៃទី ៣ ខែសីហា។

វៀតណាម - អាមេរិក៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ វៀតណាម - អាមេរិក៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ
វៀតណាម និងអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម វៀតណាម និងអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម

នៅក្នុងសិក្ខាសាលា លោក George Moose បានចែករំលែក​ថា នៅពេលដែលលោកបានក្លាយជាអ្នកការទូតធ្វើការនៅក្រសួងការបរទេសអាមេរិក លោកបានចំណាយរយៈពេល ៣ ឆ្នាំដំបូងនៃបុព្វហេតុការទូតរបស់លោកដែលបំពេញបេសកកម្មការទូត នៅប្រទេសវៀតណាម។ នៅឆ្នាំ ១៩៦៩ លោកត្រូវបានគេចាត់បញ្ជូនទៅធ្វើការ នៅខេត្ត Quang Ngai ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីការសម្លាប់រង្គាល My Lai ត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិ។ បន្ទាប់ពីនោះមក លោកបានត្រលប់ទៅធ្វើការនៅស្ថានអគ្គកុងស៊ុលអាមេរិកនៅខេត្ត Da Nang។

លោកបានមានប្រសាសន៍ថា“ ស្ថានអគ្គកុងស៊ុលអាមេរិកនៅខេត្ត Da Nang គឺនៅឆ្ងាយពីព្រលានយន្តហោះយោធាអាមេរិក នៅខេត្ត Da Nang។ ប៉ុន្តែលោក​ដឹង​ថា នៅពេល​នោះ​មានយន្តហោះ​​​បាន​ទម្លាក់​​ជាតិ​គីមីពុល​ពណ៌លឿង​ទុំ”។

នៅឆ្នាំ ១៩៧៣ លោក George Moose បានវិលត្រឡប់ទៅខេត្ត Quang Ngai វិញ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងនាមជានាយទាហានទំនាក់ទំនងជាមួយគណៈកម្មាធិការអន្តរជាតិ ដើម្បីត្រួតពិនិត្យបទឈប់បាញ់។

ក្រោយពីរយៈពេលជាង ៥០ ឆ្នាំកន្លងមកមកហើយ ប្រជាជនវៀតណាមនៅតែទទួលរងផលវិបាកដោយសង្គ្រាម
ឯកអគ្គរដ្ឋទូត លោក​​ George Moose អនុប្រធានវិទ្យាស្ថានអាមេរិកសន្តិភាព។

នៅឆ្នាំ ២០១៤ លោកនិងភរិយាបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ “យើងបានចំណាយពេល ៣ សប្តាហ៍ធ្វើដំណើរពីខាងជើងទៅខាងត្បូង។ នោះជាពេលវេលាមួយដែលយើងមិនអាចភ្លេចបានឡើយ។ បន្ទាប់ពីជាង ៥០ ឆ្នាំមកហើយ ប្រជាជនវៀតណាមនៅតែទទួលរងនូវផលវិបាកនៃសង្រ្គាមអ្វីគ្រប់យ៉ាងនៅតែលេចធ្លោ នៅចំពោះមុខលោក។

មានកន្លែងពីរដែលខ្ញុំប្តេជ្ញាមកទស្សនាគឺ៖ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ Son My ខេត្ត​ Quang Ngai ដែលមានអតីតយុទ្ធជនអាមេរិកជាច្រើន អង្គការអតីតយុទ្ធជនអាមេរិកបានរួមចំណែកនៅទីនេះ ដើម្បីអភិវឌ្ឍតំបន់នេះនិងសារមន្ទីរសង្គ្រាមវៀតណាម នៅទីក្រុង Ho Chi Minh ជាសារមន្ទីរដែលបង្ហាញពីភាពសាហាវឃៅឃៅនៃសង្គ្រាម។

“អ្វីដែលធ្វើឱ្យយើងមានអារម្មណ៍គួរអោយភ្ញាក់ផ្អើលនោះគឺថា ទៅដល់ទីណា ក៍មានប្រជាជនវៀតណាមស្វាគមន៍ដែរ នេះគឺជាភស្តុតាងដ៏រស់រវើកនៃទឹកចិត្ត​របស់ប្រជាជនវៀតណាម” ។ លោក​​ George Moose បាន​ចែក​រំលែក

ជាមួយនឹងអ្វីដែលវៀតណាមបានជួបប្រទះក្នុងសង្គ្រាមនិងសន្តិភាព លោក George Moose មានសេចក្តីក្លាហានហើយសង្ឃឹមថា ផលវិបាកនៃសង្គ្រាមនឹងត្រូវបានដោះស្រាយ។

យោងតាមស្ថិតិមិនពេញលេញ ប្រទេសបច្ចុប្បន្នមានជនរងគ្រោះប្រហែល ៧៥.០០០ នាក់គឺជំនាន់ទី ២ ជនរងគ្រោះចំនួន ៣៥.០០០ នាក់គឺជំនាន់ទី ៣; តាមរយៈការស្ទង់មតិនៅតាមតំបន់ខ្លះផលវិបាកនៃជាតិគីមីពុលពណ៌លឿតទុំបានផ្ទេរទៅកាន់ជំនាន់ទី ៤ ។

នៅតាមបណ្តាខេត្តជាច្រើន ជនរងគ្រោះជាងពាក់កណ្តាលគឺជាជនស៊ីវិល (ខេត្ត Kom Tum Quang Nam Quang Ngai សមាមាត្រនៃជនស៊ីវិលប្រៀបធៀបនឹងជនរងគ្រោះសរុបគឺ ៧០,៧%, ៧៥,៤%, ៦៧,៩%); គ្រួសារ ៨៥% មានជនរងគ្រោះ ២ នាក់ឬច្រើនជាងនេះ ៣% នៃគ្រួសារមានជនរងគ្រោះ ៥ នាក់ឬច្រើនជាងនេះ៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ