Trending now

វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត

12:08 | 06/08/2021 យោងតាមវិឡុសំលេងវៀតណាម

ពាក់ព័ន្ធដល់ការធ្វើសមយុទ្ធរបស់ចិននៅតំបន់ប្រជុំកោះ Hoang Sa របស់វៀត ណាមចាប់តាំងពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហានោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានតម្រូវឲ្យចិនបញ្ឈប់អំពើរំលោភបំពាននេះភ្លាមមួយរំពិច។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang៖ វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវទស្សនៈរបស់ខ្លួនលើបញ្ហាសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang៖ វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវទស្សនៈរបស់ខ្លួនលើបញ្ហាសមុទ្រខាងកើត
សាលក្រមស្តីពីសមុទ្រខាងកើត - មូលដ្ឋានគ្រឹះ​នៃច្បាប់​ក្នុងការ​បង្កើត​សណ្តាប់​ធ្នាប់នៅលើសមុទ្រ សាលក្រមស្តីពីសមុទ្រខាងកើត - មូលដ្ឋានគ្រឹះ​នៃច្បាប់​ក្នុងការ​បង្កើត​សណ្តាប់​ធ្នាប់នៅលើសមុទ្រ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

នៅសន្និសីទសារព័ត៌មានជាប្រចាំដែលបានធ្វើឡើងនារសៀលថ្ងៃទី៥ ខែសីហា តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈដ៏ឥតងាករេរបស់វៀត ណាមក្នុងបញ្ហាពាក់ព័ន្ធដល់សមុទ្រខាងកើត។

ពាក់ព័ន្ធដល់ការធ្វើសមយុទ្ធរបស់ចិននៅតំបន់ប្រជុំកោះ Hoang Sa របស់វៀត ណាមចាប់តាំងពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហានោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានតម្រូវឲ្យចិនបញ្ឈប់អំពើរំលោភបំពាននេះភ្លាមមួយរំពិច។

“ការដែលចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa របស់វៀតណាមបានរំលោភ បំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយដើរផ្ទុយទៅនឹង DOC បណ្ដាលឲ្យស្ថានភាពស្មុគស្មាញ គ្មានប្រយោជន៍ដល់ដំណើរការចរចាអំពី COC រវាងអាស៊ាននិងចិន ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅ តំបន់ផងដែរ។ វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំ កោះ Hoang Sa បញ្ឈប់ហើយមិនមានអំពើរំលោភបំពានប្រហាក់ប្រហែលផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ”។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីការដែលឥណ្ឌាបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខាងកើតដើម្បីចូលរួមធ្វើសមយុទ្ធពហុភាគីនិងទ្វេភាគី ក្នុងនោះមានព័ត៌មាន ដែលថា វៀតណាមក៏ចូលរួមដែរ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បាន អះអាងថា៖ “គោលជំហរដ៏ឥតងាករេរបស់វៀតណាមនោះគឺសកម្មភាពនៅសមុទ្ររបស់ បណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់ ចាំបាច់ត្រូវគោរពយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃ UNCLOS ១៩៨២ រួមវិភាគទានដោយមានការទទួលខុសត្រូវដល់សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ការយកច្បាប់ជាគោល និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ដើម្បីផលប្រយោជន៍រួមដ៏សមស្របនឹងបំណងប្រាថ្នារបស់ប្រទេសនានាក្នុងតំបន់និងសហគមន៍អន្តរជាតិ”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ