Trending now

កូរ៉េខាងត្បូងវិនិច្ឆ័យថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់

06:56 | 30/03/2020

យោងតាមការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន នាព្រឹកថ្ងៃទី ២៩ ខែមីនា។

កូរ៉េខាងត្បូងវិនិច្ឆ័យថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់

នេះជាការបាញ់បង្ហោះវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណថ្មីបំផុតដែលកូរ៉េខាងជើងបានអនុវត្តន៍។ JCS បានយល់ឃើញថា មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រ និងហោះដល់ចម្ងាយអតិបរមាគឺ ៣០ គីឡូម៉ែត្រ។ បច្ចុប្បន្ន មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូង កំពុងវិភាគទិន្នន័យដើម្បីកំណត់ព័ត៌មានលម្អិតនៃការបាញ់បង្ហោះនេះ។

ទន្ទឹមជាមួយគ្នានោះ JCS ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពបែបនេះជាបន្ទាន់ ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 នាបច្ចុប្បន្ននេះ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារគោលនយោបាយនៅ Ninh Binh និង Thanh Hoa
ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ
បើកមហោស្រពកីឡានិស្សិតវៀតណាមនៅប្រទេសរុស្ស៊ី ឆ្នាំ ២០២៦
ទិវាគ្រួសារ វៀតណាម - កូរ៉េខាងត្បូង នៅប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅរកឫសគល់
វៀតណាមជំរុញការសន្ទនា ស្វែងរកដំណោះស្រាយជាក់ស្តែងនៅសន្និសីទត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញា NPT លើកទី ១១