Trending now

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អង់គ្លេសឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត

11:46 | 23/07/2021

នាថ្ងៃទី ២២ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលជួបជាមួយលោក Ben Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។

ទស្សនាវដ្តី Rough Guides (អង់គ្លេស)៖  ម្ហូប ៩ មុខដែលត្រូវភ្លក់ពេលមកដល់វៀតណាម ទស្សនាវដ្តី Rough Guides (អង់គ្លេស)៖ ម្ហូប ៩ មុខដែលត្រូវភ្លក់ពេលមកដល់វៀតណាម
នាយករដ្ឋមន្ត្រី អង់គ្លេស ចេញពីមន្ទីរពេទ្យ ស្របពេល ចំនួនអ្នកស្លាប់ ថយចុះនៅទូទាំង ពិភពលោក នាយករដ្ឋមន្ត្រី អង់គ្លេស ចេញពីមន្ទីរពេទ្យ ស្របពេល ចំនួនអ្នកស្លាប់ ថយចុះនៅទូទាំង ពិភពលោក
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោក Ben Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោក Ben Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - អង់គ្លេស លើវិស័យដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីអង់គ្លេស ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) រួមទាំងលើកទឹកចិត្តឱ្យសហគ្រាសអង់គ្លេសធ្វើការវិនិយោគនៅវៀតណាម និងជាពិសេសបង្កើតលក្ខខណ្ឌសម្រាប់ទំនិញវៀតណាមចូលទីផ្សារអង់គ្លេសកាន់តែច្រើនឡើងៗ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ ចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនិងយោធានៃប្រទេសទាំងពីរ ទាំងទ្វេភាគីនិងនៅវេទិកាពហុភាគី រួមវិភាគទានដល់ការអភិវឌ្ឍន៍រួមនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសដែលសមស្របសម្រាប់ផលប្រយោជន៍ របស់ភាគីនិមួយៗ និងរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភព លោក។

ឯខ្លួនវិញ រដ្ឋមន្ត្រី Ben Wallace បានអះអាងថា ចក្រភពអង់គ្លេសជានិច្ចកាលយកចិត្តទុកដាក់ដល់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗរបស់វៀតណាមចំពោះតំបន់និងពិភពលោក។ យ៉ាងណាមិញ ក្រសួងការពារជាតិអង់គ្លេសមានឆន្ទៈបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិវៀតណាម ក្នុងការបង្កើនការជួបប្រាស្រ័យ ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នាដោយឈរលើមូលដ្ឋានសមស្របជាមួយនឹងតម្រូវការសហប្រតិបត្តិការនិងសមត្ថភាពផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះមានទាំងការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាការចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាដើម។

ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ភាគីទាំងពីរបានចែករំលែកនិងសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍។ ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម