Trending now

វៀតណាមមានការព្រួយបារម្ភអំពីភាពតានតឹងផ្នែកនយោបាយនៅសាធារណរដ្ឋស៊ីប

11:35 | 23/07/2021

នៅថ្ងៃទី ២១ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាប្រចាំ ស្តីពីស្ថានភាពនៅសាធារណរដ្ឋស៊ីបនិងប្រតិបត្តិការ របស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ីប (UNFICYP)។

វៀតណាមអំពាវនាវឲ្យអាមេរិកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដោយបញ្ចប់បទដាក់ទណ្ឌកម្មឯកតោភាគីលើគុយបា វៀតណាមអំពាវនាវឲ្យអាមេរិកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដោយបញ្ចប់បទដាក់ទណ្ឌកម្មឯកតោភាគីលើគុយបា
វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy។​ (រូបថត៖ TTXVN)
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy។​ (រូបថត៖ TTXVN)

ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអ.ស.បបានគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការ អ.ស.ប ក្នុងការជំរុញកិច្ចសន្ទនា និងវិធានការកសាងទំនុកចិត្ត ឆ្ពោះទៅស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់បញ្ហាស៊ីប។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងផ្នែកនយោបាយនិងការដែលថា ភាគីនានានៅមានទស្សនៈខុសគ្នាជាច្រើន។ យ៉ាងណាមិញ វៀតណាមបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ការអត់ធ្មត់ មិន ទុកឲ្យភាពតានតឹងឡើងជណ្តើរ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការកសាងទំនុកចិត្ត ហើយនឹងបើកកិច្ចប្រជុំក្រៅផ្លូវការនាពេលឆាប់ៗនេះ ដើម្បីបង្កើតឱកាសផ្លាស់ប្តូរទស្សនៈនិងស្វែងរកដំណោះស្រាយ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគោរពបេសកកម្មរបស់ UNFICYP និងសារៈ សំខាន់នៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលជាប់ពាក់ព័ន្ធដោយឈរលើមូលដ្ឋាន គោរពអធិបតេយ្យភាព បូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស៊ីប ក៏ដូចជាគោរពច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញនៃអង្គការសហប្រជាជាតិផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា