សតិអារម្មណ៍របស់លោកប្រធានហូជីមិញ អំពីរដ្ឋនិងច្បាប់ ក្នុងនោះមានទាំងសតិអារម្មណ៍លើសកម្មភាពនីតិប្បញ្ញត្តិ គឺជាត្រីវិស័យ សម្រាប់ការកសាងនិងធ្វើឲ្យសុក្រិត្យនូវប្រព័ន្ធច្បាប់នៅវៀតណាម។
![]() |
![]() |
![]() |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ quochoi.vn) |
ក្នុងឱកាសបើកសម័យប្រជុំលើកទី ១ រដ្ឋសភាវៀត ណាមនីតិកាលទី ១៥ និងបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំ លេខ០៥-CT/TW ចុះថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”, ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “អនុវត្តន៍សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ក្នុងសកម្មភាពតាក់តែងច្បាប់ រួមចំណែកដល់ការកសាងនិងសុក្រិត្យនីតិរដ្ឋសង្គមនិយមវៀត ណាម”។ ក្នុងអត្ថបទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចង្អុលបង្ហាញជាពិសេសអំពីសកម្ម ភាពនីតិប្បញ្ញត្តិ ក្នុងដំណើរការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម។
យោងតាមប្រធានរដ្ឋសភាលោក Vuong Dinh Hue សតិអារម្មណ៍របស់លោកប្រធានហូជីមិញ អំពីរដ្ឋនិងច្បាប់ ក្នុងនោះមានទាំងសតិអារម្មណ៍លើសកម្មភាពនីតិប្បញ្ញត្តិ គឺជាត្រីវិស័យ សម្រាប់ការកសាងនិងធ្វើឲ្យសុក្រិត្យនូវប្រព័ន្ធច្បាប់នៅវៀតណាម។ ការសិក្សារៀនសូទ្រនិងការអនុវត្តសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញក្នុងសកម្មភាពនីតិប្បញ្ញត្តិនៅសម័យបច្ចុប្បន្នបានដើរតួនាទី យ៉ាងសំខាន់។ នាពេលខាងមុខ សកម្មភាពនីតិប្បញ្ញត្តិ របស់វៀតណាមត្រូវបំពេញតាមតម្រូវការចំនួន ០៦។ នោះគឺ៖
ទីមួយ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាការបង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់រដ្ឋដើម្បីរៀបចំនិងដំណើរការក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញនិងច្បាប់។ ដើម្បីធ្វើបានដូចនេះសកម្មភាពនីតិប្បញ្ញត្តិ ត្រូវតែបង្កើតចំណុចលោតផ្លោះអំពីស្ថាប័នយ៉ាងពិតប្រាកដដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលកំពុងត្រូវបានលើកឡើង និងធានានូវការគ្របដណ្តប់នៃច្បាប់ដល់សាធារណជនលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចនិងសង្គម។
ទី ២ សកម្មភាពនីតិប្បញ្ញត្តិ ត្រូវធានាការគោរពនិងការពារសិទ្ធិមនុស្ស សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ រក្សាទំនាក់ទំនងរវាងរដ្ឋនិងពលរដ្ឋ រវាងរដ្ឋនិងសង្គម ដោយធានាសិទ្ធិមនុស្សលើគ្រប់វិស័យនៃសកម្មភាពរបស់រដ្ឋនិងសង្គម។ រាល់សកម្មភាពរបស់រដ្ឋត្រូវទទួលបានពីការគោរពនិងធានាសិទ្ធិមនុស្ស បង្ករាល់លក្ខណៈគ្រប់បែបយ៉ាងសម្រាប់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ទី ៣ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាថា អំណាចរដ្ឋត្រូវបានរៀបចំនិងអនុវត្តតាមគោលការណ៍ដូចខាងក្រោមៈ ការចាត់តាំង ការសម្របសម្រួលអំណាចនិងការគ្រប់គ្រងអំណាច។ ទន្ទឹមនឹងនេះការរៀបចំនិងការអនុវត្តអំណាចត្រូវតែបានគ្រប់គ្រងយ៉ាងតឹងរឹង ជាមួយនឹងយន្តការត្រួតពិនិត្យជាក់ស្តែង ទាំងក្នុងនិងក្រៅក្បាលម៉ាស៊ីនរដ្ឋ។
ទី ៤ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានានូវយន្តការការពាររដ្ឋធម្មនុញ្ញ និងច្បាប់សមស្រប។ មូលដ្ឋានគ្រឹះរបស់រដ្ឋនីតិរដ្ឋ គឺរដ្ឋធម្មនុញនិងប្រព័ន្ធច្បាប់ប្រកបដោយប្រជាធិបតេយ្យនិងយុត្តិធម៌ ហេតុដូច្នេះ យន្តការមួយសម្រាប់ការពាររដ្ឋធម្មនុញ្ញនិងច្បាប់តែងតែជាតម្រូវការ ជាលក្ខខ័ណ្ឌចាំបាច់ សំដៅធានាថា រដ្ឋធម្មនុញនិងច្បាប់ត្រូវបានគោរព ត្រូវបានលើកកម្ពស់និងត្រូវបានអនុវត្តន៍យ៉ាងតឹងរឹងផងដែរ។
ទី ៥ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាឱ្យមានការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី ៤។ តាមនោះសកម្មភាពនីតិប្បញ្ញត្តិត្រូវតែបង្កើតមូលដ្ឋានច្បាប់ដើម្បីទទួលបានសមិទ្ធិ ផលនិងផលវិជ្ជមានជាច្រើននៃបដិវត្តឧស្សាហកម្មលើកទី ៤ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជា ជន អង្គភាពអាជីវកម្មនិងសង្គម។
ទី ៦ សកម្មភាពនីតិប្បញ្ញត្តិត្រូវធានាបាននូវរដ្ឋនីតិរដ្ឋសង្គមនិយម ក្រោមការដឹកនាំរបស់បក្ស។ នេះជាខ្លឹមសារមានសារសំខាន់ណាស់ ដែលបង្ហាញច្បាស់បំផុតអំពីចរិតលក្ខណៈនៃរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម។
យោងតាមប្រធានរដ្ឋសភាលោក Vuong Dinh Hue ថា នាពេលខាងមុខ រដ្ឋសភានឹងបន្តជំរុញការអនុវត្តការសិក្សារៀនសូត្រសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ក្នុងសកម្មភាពនីតិប្បញ្ញត្តិ កសាងនិងអនុវត្តយុទ្ធសាស្ត្រក្នុងការកសាងនិងសុក្រិត្យរដ្ឋនីតិរដ្ឋសង្គមនិយម រហូតដល់ ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥។
ជាចុងក្រោយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងពីការអនុវត្តនិងការលើកកម្ពស់សមិទ្ធិផលដែលមិនអាចកាត់ថ្លៃបាននៃសតិអារម្មណ៍ហូជីមិញក្នុងសកម្មភាពនីតិប្បញ្ញត្តិ រួមជាមួយនឹងការបន្តផ្លាស់ប្តូរថ្មីនៃសកម្មភាពរបស់រដ្ឋសភា ដោយលើកកម្ពស់តួនាទីរបស់រដ្ឋសភាដែលជាតំណាងខ្ពស់បំផុតរបស់ប្រជាជន គឺជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតរបស់ប្រទេសវៀតណាម គឺជាមូលដ្ឋានគ្រឹះនិងតម្រូវការចាំបាច់សម្រាប់សុក្រិត្យនូវប្រព័ន្ធច្បាប់ ដែលរួមចំណែកដល់ការកសាងប្រកបដោយជោគជ័យ រដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម៕
មតិពីមិត្តអ្នកអាន