Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បញ្ជាឲ្យទីក្រុងហាណូយផ្ដល់អាទិភាពខ្ពស់ បំផុតដល់ការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩

10:07 | 20/07/2021

នាព្រឹកថ្ងៃទី១៩ ខែកក្កដា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយទីក្រុងហាណូយអំពីការងារបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតកូវីដ ១៩; ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេលឆមាសទី១ និងភារកិច្ច ដំណោះស្រាយជំរុញផលិតកម្មអាជីវកម្មក្នុងឆមាសទី២នៃឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (ខាងស្ដាំ) ផ្លាស់ប្ដូរមតិជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ (រូបថត៖ cand.com.vn)
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (ខាងស្ដាំ) ផ្លាស់ប្ដូរមតិជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ (រូបថត៖ cand.com.vn)

រាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh បានជម្រាប ថា ចាប់តាំងពីការផ្ទុះជម្ងឺកូវីដ ១៩ លើកទី៤មក ទីក្រុងហាណូយបានរកឃើញករណី ឆ្លងចំនួន៦៨១នាក់ នៅខ័ណ្ឌ ស្រុកចំនួន២៤។ ទោះបីជាស្ថានភាពជម្ងឺរាតត្បាតនៅភូមិ សាស្ត្រទីក្រុងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែនៅតែមានហានិភ័យខ្ពស់ និងពិបាកទាយទុកជាមុន មិនច្រានចោលលទ្ធភាពកើតមានករណីឆ្លងជម្ងឺនៅក្នុងសហ គមន៍ឡើយ។ ចំពោះស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងឆមាសទី១នៃឆ្នាំ២០២១ ទោះជាជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ច នៅតែសម្រេចបាន ៥,៩១% ខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ២០២០គឺ ២,៩២%។

ធ្វើការសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាឲ្យ ទីក្រុងហាណូយផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន២ ដែលក្នុងនោះភារកិច្ចជា អាទិភាពលេខ១នាបច្ចុប្បន្ននេះ គឺត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់និងប្រកបដោយ ប្រសិទ្ធភាពជាងទៀត នឹងជម្ងឺរាតត្បាត ដើម្បីការពារនិងថែទាំសុខភាពរបស់ ប្រជាជន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “ក្នុងគ្រានេះ ខ្ញុំស្នើឲ្យផ្តោតសំខាន់ទៅលើអាទិភាពលេខ១ គឺប្ដេជ្ញាចិត្តការពាររដ្ឋ ធានីហាណូយ កុំទុកឲ្យកើតមានការវិវឌ្ឍន៍អាក្រក់នោះឡើយ។ ហើយកន្លែងណាដែល មានសុវត្ថិភាព យើងបន្តរៀបចំប្រតិបត្តិការផលិតកម្មអាជីវកម្មឲ្យបានល្អ។ ប៉ុន្តែ អាទិ ភាពលេខ១គឺការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ យើងប្ដេជ្ញាចិត្តការពារសុវត្ថិភាព សន្តិ សុខសម្រាប់ប្រជាជន ដាក់គោលដៅការពារ ថែទាំសុខភាពរបស់ប្រជាជននៅចម្បង បង្អស់”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ