Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

09:23 | 16/07/2021

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់ទៅលើការ ពិភាក្សា វាយតម្លៃពីស្ថានភាពជម្ងឺរាតត្បាតនាបច្ចុប្បន្ន ហើយព្យាករណ៍ការវិវឌ្ឍន៍ នាពេលខាងមុខ។

នាយករដ្ឋមន្រ្តី Pham Minh Chinh ត្រូវម្ចាស់ការនិងមានភាពបត់បែនដើម្បីអនុវត្តន៍រាល់ដំណោះស្រាយប្រកបដោយជោគជ័យ នាយករដ្ឋមន្រ្តី Pham Minh Chinh ត្រូវម្ចាស់ការនិងមានភាពបត់បែនដើម្បីអនុវត្តន៍រាល់ដំណោះស្រាយប្រកបដោយជោគជ័យ
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង ហូជីមិញនិងខេត្ត ក្រុងភូមិភាគខាងត្បូងផ្សេងៗទៀត ដែលមានចំនួនប្រជាជនច្រើន សន្ធឹកសន្ធាប់ មណ្ឌលឧស្សាហកម្មនិងមណ្ឌលកែច្នៃជាច្រើននោះ នាព្រឹកថ្ងៃទី១៥ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ច ប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយខេត្ត ក្រុងចំនួន២៧ភូមិភាគខាង ត្បូង អំពីការងារបង្ការប្រឆាំងកូវីដ ១៩។

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់ទៅលើការ ពិភាក្សា វាយតម្លៃពីស្ថាន ភាពជម្ងឺរាតត្បាតនាបច្ចុប្បន្ន ហើយព្យាករណ៍ការវិវឌ្ឍន៍ នាពេលខាងមុខ។ ជាពិសេស ចាំបាច់ត្រូវលើកឡើងដំណោះស្រាយ បទពិសោធន៍ ក៏ដូចជាសំណើរ អនុសាសន៍ ភារកិច្ចដែលត្រូវការអនុវត្តន៍នាពេលខាងមុខ ដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការងារបង្ការប្រឆាំងកូវីដ ១៩ ដោយឈរលើស្មារតី ការពារ សុខភាពប្រជាជនជាចម្បង និងថែរក្សាផលិតកម្ម ប្រតិបត្តិការសេដ្ឋកិច្ចនៅតាមកន្លែង ដែលមានសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “យើងបានឯកភាពគ្នាលើស្មារតីថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដូចជាការប្រយុទ្ធប្រឆាំងខ្មាំងសត្រូវអញ្ចឹង។ ទន្ទឹមនឹងនេះត្រូវចាត់ទុកថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺជាយុទ្ធសាស្ត្រយ៉ាងយូរអង្វែង និងប្ដូរផ្ដាច់។ ប្រមូលផ្ដុំកម្លាំងពលំមហាសាមគ្គីជាតិទាំងមូល ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងអនុវត្តន៍បទប្បញ្ញត្តិនិងដំណើរការដែលបានអនុម័តដោយ រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច។ ស្ថានភាពថ្មីត្រូវតែមានវិធីសាស្រ្តថ្មី ចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ជាក់លាក់ ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានសមស្របផងដែរ”៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)